ជន‌គណនា 33:1-49

ជន‌គណនា 33:1-49 ពគប

នេះ​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​តាម​ពួក​ពល​គេ ដោយ​នូវ​សារ​ម៉ូសេ ហើយ​នឹង​អើរ៉ុន តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ម៉ូសេ​បាន​កត់​ដំណើរ​ដែល​គេ​ដើរ​តាម​ដំណាក់​នីមួយៗ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច្នេះ អស់​ទាំង​ដំណាក់​គេ​ដែល​គេ​ដើរ​ដំណើរ​មក នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចេញ​ពី​រ៉ាមសេស មក​នៅ​ថ្ងៃ​១៥​ខែ​ចេត្រ គឺ​បាន​ចេញ​មក​នៅ​ថ្ងៃ​បន្ទាប់​នឹង​បុណ្យ​រំលង ដោយ​មាន​ជ័យ‌ជំនះ នៅ​ភ្នែក​នៃ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា ក្នុង​កាល​ដែល​គេ​កំពុង​តែ​កប់​ខ្មោច​ពួក​កូន​ច្បង​របស់​គេ ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ​សំឡាប់​នៅ​ក្នុង​ពួក​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​បាន​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​របស់​គេ​ដែរ។ ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ចេញ​ពី​រ៉ាមសេស មក​ស្នាក់​នៅ​ត្រង់​ស៊ុកូត គេ​ចេញ​ពី​ស៊ុកូត​មក​ស្នាក់​នៅ​ត្រង់​អេថាម​ក្បែរ​ទី​រហោ‌ស្ថាន គេ​ចេញ​ពី​អេថាម ក៏​បែរ​ទៅ​ខាង​ពី​ហាហី‌រ៉ុថ ទល់​មុខ​នឹង​បាល‌សេផុន រួច​ស្នាក់​នៅ​ត្រង់​មុខ​មីកដុល គេ​ចេញ​ពី​មុខ​ពីហា‌ហីរ៉ុថ​ដើរ​ឆ្លង​នៅ​កណ្តាល​ទឹក​សមុទ្រ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ក៏​ដើរ​៣​ថ្ងៃ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​អេថាម រួច​ស្នាក់​នៅ​ត្រង់​ម៉ារ៉ា គេ​ចេញ​ពី​ម៉ារ៉ា​មក​ដល់​អេលីម ហើយ​នៅ​អេលីម​នោះ មាន​រន្ធ​ទឹក​១២ នឹង​ដើម​លម៉ើ​៧០ គេ​ក៏​ស្នាក់​នៅ​ទី​នោះ គេ​ចេញ​ពី​អេលីម​មក​ស្នាក់​នៅ​ក្បែរ​សមុទ្រ​ក្រហម គេ​ចេញ​ពី​សមុទ្រ​ក្រហម​មក​ស្នាក់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន​មក​ស្នាក់​នៅ​ត្រង់​ដុបកា គេ​ចេញ​ពី​ដុបកា​មក​ស្នាក់​នៅ​ត្រង់​អាលូស គេ​ចេញ​ពី​អាលូស មក​ស្នាក់​នៅ​រេផិឌីម ជា​កន្លែង​ដែល​គ្មាន​ទឹក​ឲ្យ​គេ​ផឹក​សោះ គេ​ចេញ​ពី​រេផិឌីម​មក​ស្នាក់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​មក​ស្នាក់​នៅ​ត្រង់​គីប្រុត-ហាតាវ៉ា គេ​ចេញ​ពី​គីប្រុត-ហាតាវ៉ា​មក​ស្នាក់​នៅ​ត្រង់​ហាសិរ៉ូត គេ​ចេញ​ពី​ហាសិរ៉ូត​មក​ស្នាក់​នៅ​ត្រង់​រីតម៉ា គេ​ចេញ​ពី​រីតម៉ា​មក​ស្នាក់​នៅ​ត្រង់​រីម៉ុន-ពេរេស គេ​ចេញ​ពី​រីម៉ុន-ពេរេស​មក​ស្នាក់​នៅ​ត្រង់​លិបណា គេ​ចេញ​ពី​លិបណា មក​ស្នាក់​នៅ​ត្រង់​រីសា គេ​ចេញ​ពី​រីសា មក​ស្នាក់​នៅ​ត្រង់​កេហេ‌ឡាថា គេ​ចេញ​ពី​កេហេ‌ឡាថា​មក​ស្នាក់​នៅ​ត្រង់​ភ្នំ​សាភើរ គេ​ចេញ​ពី​ភ្នំ​សាភើរ​មក​ស្នាក់​នៅ​ត្រង់​ហារ៉ាដា គេ​ចេញ​ពី​ហារ៉ាដា​មក​ស្នាក់​នៅ​ត្រង់​ម៉ាកហេ‌ឡូត គេ​ចេញ​ពី​ម៉ាកហេ‌ឡូត មក​ស្នាក់​នៅ​ត្រង់​តាហាត គេ​ចេញ​ពី​តាហាត​មក​ស្នាក់​នៅ​ត្រង់​តារ៉ាស គេ​ចេញ​ពី​តារ៉ាស​មក​ស្នាក់​នៅ​ត្រង់​មីតកា គេ​ចេញ​ពី​មីតកា​មក​ស្នាក់​នៅ​ត្រង់​ហាស្មូណា គេ​ចេញ​ពី​ហាស្មូណា​មក​ស្នាក់​នៅ​ត្រង់​ម៉ូសេរ៉ូត គេ​ចេញ​ពី​ម៉ូសេរ៉ូត​មក​ស្នាក់​នៅ​ត្រង់​បេនេ-យ៉ាកាន គេ​ចេញ​ពី​បេនេ-យ៉ាកាន​មក​ស្នាក់​នៅ​ត្រង់​ហោ‌គីត‌កាត់ គេ​ចេញ​ពី​ហោ‌គីត‌កាត់​មក​ស្នាក់​នៅ​ត្រង់​យ៉ុត‌បាថា គេ​ចេញ​ពី​យ៉ុត‌បាថា​មក​ស្នាក់​នៅ​ត្រង់​អាប្រូណា គេ​ចេញ​ពី​អាប្រូណា​មក​ស្នាក់​នៅ​ត្រង់​អេស៊ាន-គេប៊ើរ គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ​មក​ស្នាក់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​ត្រង់​កាដេស គេ​ចេញ​ពី​កាដេស​មក​ស្នាក់​នៅ​ត្រង់​ភ្នំ​ហោរ ជា​ព្រំ​ប្រទល់​ស្រុក​អេដំម។ នៅ​ទី​នោះ អើរ៉ុន​ដ៏​ជា​សង្ឃ​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ស្លាប់​ទៅ នៅ​ថ្ងៃ​ដំបូង ក្នុង​ខែ​ស្រាពណ៍ នា​ឆ្នាំ​ទី​៤០ ក្រោយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​អើរ៉ុន​ស្លាប់​ទៅ នៅ​លើ​ភ្នំ​ហោរ នោះ​លោក​បាន​អាយុ​១២៣​ឆ្នាំ​ហើយ។ គ្រា​នោះ អើរ៉ាត​ជា​ស្តេច​សាសន៍​កាណាន ដែល​អាស្រ័យ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ស្រុក​កាណាន ទ្រង់​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​មក។ ឯ​ពួក​អ៊ីស្រាអែល​ក៏​ចេញ​ពី​ភ្នំ​ហោរ​មក​ស្នាក់​នៅ​ត្រង់​សាល‌ម៉ូន៉ា គេ​ចេញ​ពី​សាល‌ម៉ូន៉ា​មក​ស្នាក់​នៅ​ត្រង់​ពូណូន គេ​ចេញ​ពី​ពូណូន​មក​ស្នាក់​នៅ​ត្រង់​អូបូត គេ​ចេញ​ពី​អូបូត​មក​ស្នាក់​នៅ​ត្រង់​អ៊ីយេ-អាបារីម នៅ​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់ គេ​ចេញ​ពី​អ៊ីយេ-អាបារីម​មក​ស្នាក់​នៅ​ត្រង់​ឌីបូន-កាឌ់ គេ​ចេញ​ពី​ឌីបូន-កាឌ់​មក​ស្នាក់​នៅ​ត្រង់​អាល‌ម៉ូន-ឌីប្លា‌ថែម គេ​ចេញ​ពី​អាល‌ម៉ូន-ឌីប្លា‌ថែម​មក​ស្នាក់​ត្រង់​ភ្នំ​អាបារីម នៅ​មុខ​ភ្នំ​នេបូរ គេ​ចេញ​ពី​ភ្នំ​អាបារីម​មក​ស្នាក់​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ គេ​ដំឡើង​ត្រសាល​របស់​គេ​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​បេត-យេស៊ីម៉ូត រហូត​ដល់​អេបិល-ស៊ីទីម ក្នុង​ស្រុក​វាល​របស់​ម៉ូអាប់។

អាន ជន‌គណនា 33