ត្រូវឲ្យធ្វើការក្នុងរវាង៦ថ្ងៃ តែដល់ថ្ងៃទី៧ នោះជាថ្ងៃឈប់ឲ្យបានសំរាកសំរាប់ប្រជុំជំនុំបរិសុទ្ធវិញ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃឈប់សំរាករបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់ឯងរាល់គ្នា។ ឯបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់នៅពេលកំណត់នោះដូច្នេះ គឺនៅថ្ងៃ១៤ក្នុងខែចេត្រចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា ហើយនៅថ្ងៃ១៥ក្នុងខែនោះឯង ជាបុណ្យនំបុ័ងឥតដំបែផងព្រះយេហូវ៉ា ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែគ្រប់៧ថ្ងៃ នៅថ្ងៃដំបូង ត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ តែឯងរាល់គ្នាត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាគ្រប់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង ហើយបានច្រូតចំរូតនៅស្រុកនោះ នោះត្រូវយកកណ្តាប់ដែលជាផលដំបូងពីចំរូតឯងមកឯសង្ឃ ត្រូវឲ្យសង្ឃគ្រវីថ្វាយកណ្តាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់បានទទួលស្នងឯងរាល់គ្នា គឺនឹងគ្រវីថ្វាយនៅថ្ងៃក្រោយនៃថ្ងៃឈប់សំរាក ហើយនៅថ្ងៃដែលឯងរាល់គ្នាគ្រវី ថ្វាយកណ្តាប់នោះ នោះត្រូវយកកូនចៀមឈ្មោល១ឥតខ្ចោះ អាយុ១ខួបមកថ្វាយជាដង្វាយដុត ដល់ព្រះយេហូវ៉ា ឯដង្វាយម្សៅដែលសំរាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្ត២ខ្ញឹងលាយនឹងប្រេង ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយដង្វាយច្រួច នោះត្រូវជាស្រាទំពាំងបាយជូរ២កំប៉ុង ឯឯងរាល់គ្នា មិនត្រូវបរិភោគនំបុ័ង ឬស្រូវលីង ឬអង្ករថ្មី ដរាបដល់ថ្ងៃនេះឯង ទាល់តែបានយកដង្វាយមកថ្វាយព្រះនៃឯងសិន នេះហើយជាច្បាប់សំរាប់ឯងរាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ។
អាន លេវីវិន័យ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 23:3-14
3 Days
When darkness surrounds you, how should you respond? For the next 3 days, immerse yourself in the Easter story and discover how to hold onto hope when you feel forsaken, alone, or unworthy.
31 ថ្ងៃ។
តើយើងគួរទៅជិតព្រះដ៏បរិសុទ្ធដោយរបៀបណា? ក្នុងការគោរពប្រណិប័តន៍ យញ្ញបូជា និងការគោរព លេវីវិន័យឆ្លើយសំណួរនោះសម្រាប់ជនជាតិអ៊ីស្រាអែលពីបុរាណ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលេវីវិន័យ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ