លេវី‌វិន័យ 2:1-3

លេវី‌វិន័យ 2:1-3 ពគប

បើ​អ្នក​ណា​ចង់​ថ្វាយ​ជា ដង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត ហើយ​ចាក់​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង ត្រូវ​ឲ្យ​យក​ទៅ​ឯ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនា គឺ​ជា​ដង្វាយ​ដែល​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ឯ​ចំណែក​ដង្វាយ​ម្សៅ​ដែល​សល់​នៅ នោះ​គឺ​សំរាប់​អើរ៉ុន នឹង​ពួក​កូន​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។