ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎ នាងដែលពីដើមជាប្រធាននៅកណ្តាលអស់ទាំងសាសន៍ ឥឡូវនេះបានត្រឡប់ជាមេម៉ាយវិញយ៉ាងណាហ្ន៎ ពីដើមជាបុត្រីនៅកណ្តាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ បានទៅចំណុះគេវិញយ៉ាងណាហ្ន៎ នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានណាមួយជួយដោះទុក្ខឡើយ ពួកភឿនមិត្រទាំងអស់បានក្បត់នាងហើយ គេបានត្រឡប់ទៅជាខ្មាំងសត្រូវវិញ ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបំរើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្តាលអស់ទាំងសាសន៍ ឥតមានសេចក្ដីសំរាកឡើយ ពួកអ្នកដែលបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត អស់ទាំងផ្លូវនៃក្រុងស៊ីយ៉ូនកំពុងតែយំទួញ ពីព្រោះគ្មានអ្នកណាមកឯជំនុំមុតមាំសោះ អស់ទាំងទ្វារទីក្រុងនៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានសេចក្ដីទុក្ខ ហើយតួទីក្រុងក៏មានសេចក្ដីជូរចត់ដែរ
អាន បរិទេវ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បរិទេវ 1:1-4
3 ថ្ងៃ
ការទួញសោកគឺជា "ជញ្ជាំងយំ" នៃព្រះគម្ពីរ ដែលជាបណ្តុំនៃកំណាព្យដែលពោរពេញដោយទុក្ខសោក ដែលត្រូវអាននៅឯពិធីបុណ្យសពរបស់ក្រុងយេរូសាឡិម ខណៈដែលវាដេកនៅក្នុងផេះ បន្ទាប់ពីវាត្រូវបានផ្ដួលរំលំ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈការទួញសោក នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ