ឯយ៉ូស្វេក៏បង្គាប់បណ្តាជនថា មិនត្រូវឲ្យឯងរាល់គ្នាស្រែកឡើង ឬឲ្យមានឮសំឡេងឡើយ ក៏មិនត្រូវមានពាក្យណាមួយចេញពីមាត់ឯងដែរ ដរាបដល់ថ្ងៃ ដែលអញប្រាប់ឲ្យស្រែកឡើង នោះទើបត្រូវឲ្យឯងស្រែកចុះ ដូច្នេះហឹបនៃព្រះយេហូវ៉ាក៏បានព័ទ្ធជុំវិញទីក្រុងអស់១ជុំ រួចគេត្រឡប់ចូលមកក្នុងទីដំឡើងត្រសាលវិញ ហើយឈប់នៅទីនោះ។ ឯយ៉ូស្វេលោកក្រោកឡើងពីព្រលឹម ហើយពួកសង្ឃក៏នាំគ្នាសែងហឹបនៃព្រះយេហូវ៉ា មានទាំងពួកសង្ឃ៧រូបនោះ កាន់ត្រែស្នែងចៀម៧ ដើរនាំមុខហឹបនៃព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរផង ឯពួកកាន់គ្រឿងសស្ត្រាវុធ គេក៏ដើរពីខាងមុខ ហើយមានពួកអ្នកខាងក្រោយ ដើរតាមហឹបនៃព្រះយេហូវ៉ាដែរ ពួកសង្ឃក៏ដើរទៅទាំងផ្លុំត្រែបណ្តើរ ថ្ងៃទី២នោះ គេដើរជុំវិញទីក្រុង១ជុំ រួចក៏ត្រឡប់មកក្នុងទីដំឡើងត្រសាលវិញ គេធ្វើយ៉ាងដូច្នេះអស់៦ថ្ងៃ។ លុះដល់ថ្ងៃទី៧ គេក្រោកឡើងពីព្រលឹម កាលទើបនឹងភ្លឺស្រាង នោះក៏ដើរព័ទ្ធជុំវិញទីក្រុងបែបដដែលអស់៧ជុំ ថ្ងៃនោះខុសពីថ្ងៃមុនតែប៉ុណ្ណេះ គឺគេដើរព័ទ្ធទីក្រុងអស់៧ដងវិញ លុះបានគ្រប់៧ជុំហើយ កាលពួកសង្ឃបានផ្លុំត្រែ នោះយ៉ូស្វេក៏ប្រាប់ដល់ពួកជនថា ចូរស្រែកឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ទីក្រុងនេះមកឯងរាល់គ្នាហើយ ឯទីក្រុងនេះ ជាទីក្រុងសំរាប់តែបំផ្លាញអស់រលីងថ្វាយព្រះយេហូវ៉ា ហើយនឹងគ្រប់ទាំងអស់ ដែលនៅក្នុងក្រុងនេះផង រស់នៅបានតែនាងរ៉ាហាបជាស្រីសំផឹង១ នឹងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនឹងនាងប៉ុណ្ណោះ ពីព្រោះនាងបាននាំអ្នក២នាក់ ដែលយើងបានចាត់មក ទៅលាក់បំពួនទុក ឯឯងរាល់គ្នា ត្រូវប្រយ័តតែនឹងរបស់ដែលសំរាប់បំផ្លាញ ក្រែងកាលណាឯងញែករបស់ណាទុកសំរាប់នឹងបំផ្លាញ នោះបែរទៅជាយករបស់ណាមួយនោះចេញវិញ ហើយដូច្នេះនឹងនាំឲ្យពួកអ៊ីស្រាអែលត្រូវបំផ្លាញទាំងអស់គ្នាដែរ ព្រមទាំងមានសេចក្ដីវឹកវរផង ប៉ុន្តែ ឯប្រាក់ នឹងមាសទាំងប៉ុន្មាន ហើយអស់ទាំងប្រដាប់ប្រដាធ្វើពីលង្ហិន នឹងដែក នោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា ត្រូវនាំយកទាំងអស់ ចូលមកក្នុងឃ្លាំងនៃព្រះយេហូវ៉ាវិញ ដូច្នេះពួកបណ្តាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង គឺកាលពួកបណ្តាជនបានឮសូរត្រែ នោះគេស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ស្រាប់តែកំផែងក៏រលំដួលទៅ ដើម្បីឲ្យពួកបណ្តាជនបានឡើងទៅក្នុងទីក្រុងចំមុខគេរៀងខ្លួន ហើយគេក៏ចាប់យកទីក្រុងនោះទៅ
អាន យ៉ូស្វេ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 6:10-20
13 ថ្ងៃ។
ចូរហៅសៀវភៅយ៉ូស្វេថា “និក្ខមនំ៖ ផ្នែកទី ២” ជារាស្ដ្ររបស់ព្រះជំនាន់ថ្មីយកទឹកដីដែលលោកបានសន្យា។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូស្វេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ