យ៉ូស្វេ 3:1-7

យ៉ូស្វេ 3:1-7 ពគប

ឯ​យ៉ូស្វេ​លោក​ក្រោក​ពី​ព្រលឹម ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​ពី​ស៊ីទីម ទៅ​ដល់​ទន្លេ​យ័រដាន់ ក៏​ស្នាក់​នៅ​ទី​នោះ​សិន​មុន​ដែល​ឆ្លង​ទៅ រួច​ក្រោយ​៣​ថ្ងៃ​មក ពួក​នាយក​ក៏​ដើរ​កាត់​កណ្តាល​ទី​ដំឡើង​ត្រសាល បង្គាប់​ដល់​បណ្តាជន​ថា កាល​ណា​ឯង​រាល់​គ្នា​ឃើញ​ហឹប​នៃ​សេចក្ដី​សញ្ញា ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ​សែង​ទៅ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចេញ ពី​ទី​កន្លែង​របស់​ឯង​ដើរ​ទៅ​តាម តែ​ត្រូវ​ដើរ​ឃ្លាត​ពី​ហឹប​នោះ ចំនួន​ប្រហែល​ជា​២​ពាន់​ហត្ថ កុំ​ឲ្យ​ចូល​ទៅ​ជិត​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ ដ្បិត​តាំង​តែ​ពី​មុន​មក ឯង​រាល់​គ្នា​មិន​ដែល​ដើរ​តាម​ផ្លូវ​នេះ​ទេ យ៉ូស្វេ​ក៏​ប្រាប់​បណ្តាជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ពី​ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​ឯង រួច​លោក​ប្រាប់​ដល់​ពួក​សង្ឃ​ថា ចូរ​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​នាំ​ទៅ​ឯ​មុខ​បណ្តាជន​ទៅ នោះ​គេ​ក៏​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​សែង​នាំ​មុខ​បណ្តាជន​ទៅ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​នឹង​ចាប់​តាំង​លើក​ដំកើង​ឯង នៅ​មុខ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា អញ​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ

អាន យ៉ូស្វេ 3