យ៉ូស្វេ 2:8-11
យ៉ូស្វេ 2:8-11 ពគប
រួចកាលអ្នកទាំង២មិនទាន់ដេកនៅឡើយ នោះនាងក៏ឡើងទៅឯគេនៅលើដំបូល និយាយថា ខ្ញុំដឹងថាព្រះយេហូវ៉ាបានប្រទានស្រុកនេះដល់អ្នករាល់គ្នាហើយ ១ទៀតសេចក្ដីស្ញែងខ្លាចរបស់អ្នករាល់គ្នា បានធ្លាក់មកលើយើងដែរ ឯអ្នកស្រុកទាំងប៉ុន្មាន គេនឹងរលាយបាត់ចេញពីមុខអ្នករាល់គ្នាទៅ ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក ហើយពីការដែលអ្នករាល់គ្នាបានធ្វើ ដល់ស្តេចសាសន៍អាម៉ូរីទាំង២អង្គ នៅខាងនាយទន្លេយ័រដាន់នោះដែរ គឺដល់ស៊ីហុន ហើយនឹងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ កាលយើងខ្ញុំបានឮ នោះចិត្តយើងខ្ញុំបានរលត់ទៅភ្លាម គ្មានវិញ្ញាណនៅក្នុងមនុស្សណាទៀតសោះ ដោយព្រោះអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើស្ថានសួគ៌ ហើយជាព្រះលើផែនដីផង


