យ៉ូណាស 1:4-9

យ៉ូណាស 1:4-9 ពគប

ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ ដល់‌ម៉្លេះ​បាន​ជា​នាវា​រក​កល់​តែ​នឹង​បែក​បាក់​អស់​ទៅ ឯ​ពួក​ជើង​ឈ្នួល​ក៏​ស្លុត​ចិត្ត ហើយ​គ្រប់​គ្នា​បាន​អំពាវ‌នាវ ដល់​ព្រះ​របស់​ខ្លួន គេ​បោះ​ទំនិញ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​នាវា​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​នឹង​ធ្វើ​ឲ្យ​នាវា​បាន​ស្រាល​ឡើង ឯ​យ៉ូណាស​លោក​បាន​ចុះ​ទៅ​ដេក​នៅ​ខាង​ក្នុង​នាវា ហើយ​ក៏​លក់​ស៊ប់​ទៅ ដូច្នេះ នាយ​នាវា​ក៏​មក​ឯ​លោក​សួរ​ថា ម្នាល​អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ ចូរ​ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​នៃ​អ្នក​ទៅ ក្រែង​ទ្រង់​នឹង​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ឡើយ រួច​គេ​ជំនុំ​គ្នា​ថា ចូរ​យើង​ចាប់​ឆ្នោត​ឲ្យ​បាន​ដឹង ជា​ការ​អាក្រក់​នេះ កើត​ដល់​យើង​ដោយ​ព្រោះ​អ្នក​ណា ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស រួច​គេ​សួរ​ពី​ដំណើរ​លោក​ថា ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី ហើយ​មក​ពី​ណា តើ​អ្នក​នៅ​ស្រុក​ណា ហើយ​ជា​សាសន៍​អី នោះ​លោក​ប្រាប់​គេ​ថា ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​ទ្រង់​បាន​បង្កើត​សមុទ្រ នឹង​ដី​គោក​ផង

អាន យ៉ូណាស 1