ព្រះអម្ចាស់ទ្រង់បានផ្ញើព្រះបន្ទូលមកក្នុងពួកយ៉ាកុប ហើយព្រះបន្ទូលនោះបានធ្លាក់មក ត្រូវជនជាតិអ៊ីស្រាអែល បណ្តាជនទាំងអស់គ្នានឹងដឹងដែរ ទោះទាំងពួកអេប្រាអិម នឹងពួកអ្នកនៅស្រុកសាម៉ារីផង ជាពួកអ្នកដែលនិយាយដោយសេចក្ដីអំនួត នឹងចិត្តធំរបស់គេថា ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ ដូច្នេះ ព្រះយេហូវ៉ាទ្រង់នឹងតាំងពួកខ្មាំងសត្រូវរបស់រេស៊ីនឲ្យទាស់នឹងគេ ហើយនឹងញុះញង់ពួកសត្រូវរបស់គេដែរ គឺពួកសាសន៍ស៊ីរីនៅខាងមុខ ហើយពួកសាសន៍ភីលីស្ទីននៅខាងក្រោយ ពួកទាំងនោះនឹងហាមាត់ ត្របាក់លេបសាសន៍អ៊ីស្រាអែលទៅ ប៉ុន្តែ ទោះបើធ្វើទោស ជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។ រីឯបណ្តាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលទ្រង់បានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់នឹងកាត់ទាំងក្បាល នឹងកន្ទុយ ទាំងមែក ហើយនឹងធាងរបស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែ១ ឯក្បាល គឺជាពួកអ្នកចាស់ទុំ នឹងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរាដែលបង្រៀនសេចក្ដីភូតភរ ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ ដូច្នេះព្រះអម្ចាស់ទ្រង់នឹងមិនរីករាយចំពោះពួកកំឡោះគេឡើយ ក៏មិនអាសូរករុណាចំពោះពួកកំព្រា នឹងពួកស្រីមេម៉ាយរបស់គេដែរ ពីព្រោះគ្រប់គ្នាជាអ្នកទមិលល្មើស ហើយជាអ្នកប្រព្រឹត្តលាមកអាក្រក់ គ្រប់ទាំងមាត់ក៏បញ្ចេញ សុទ្ធតែសេចក្ដីចំកួត ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។ ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ នឹងគុម្ពបន្លាអស់រលីងទៅ អើ ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម ដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះស្រុកត្រូវឆេះរលីងទៅ ហើយបណ្តាជនក៏ដូចជាចំណីភ្លើង គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេ ម្នាក់នឹងកញ្ឆក់យកពីខាងស្តាំ ប៉ុន្តែនឹងនៅតែឃ្លានទៀត ហើយម្នាក់ខាងឆ្វេងនឹងស៊ីទៅឥតបានឆ្អែតឡើយ គេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់ៗគ្នា គឺម៉ាន៉ាសេនឹងស៊ីសាច់អេប្រាអិម ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាន៉ាសេ ហើយទាំង២ពួកនោះនឹងទាស់ទទឹងនឹងពួកយូដា ប៉ុន្តែទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
អាន អេសាយ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 9:8-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ