ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ នឹងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ រាល់តែថ្ងៃ គេស្វែងរកអញជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់អញ គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីអញ ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាទ្រង់មិនឃើញសោះ យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាទ្រង់មិនយកចិត្តទុកដាក់ដូច្នេះ នេះពីព្រោះតែនៅថ្ងៃដែលឯងរាល់គ្នាតមអត់នោះ គឺឯងធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួនវិញ ហើយក៏សង្កត់សង្កិនពួកអ្នកដែលធ្វើការឈ្នួលផង
អាន អេសាយ 58
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 58:1-3
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ