អេសាយ 58:1-3
អេសាយ 58:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់ប្រជារាស្ត្ររបស់យើង ពីអំពើរំលងរបស់គេ និងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ។ រាល់តែថ្ងៃគេស្វែងរកយើងជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់យើង គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីយើង ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ។ គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាព្រះអង្គមិនឃើញសោះ? យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាព្រះអង្គមិនយកចិត្តទុកដាក់ដូច្នេះ? នេះព្រោះតែនៅថ្ងៃដែលអ្នករាល់គ្នាតមអត់នោះ គឺអ្នកធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួន ហើយក៏សង្កត់សង្កិនពួកកម្មករ។
អេសាយ 58:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរស្រែកឲ្យអស់ទំហឹង កុំញញើតឡើយ! ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ ចូរប្រាប់ប្រជាជនរបស់យើងឲ្យ ស្គាល់ការបះបោររបស់ខ្លួន ចូរប្រាប់កូនចៅលោកយ៉ាកុប ឲ្យស្គាល់អំពើបាបរបស់គេផង! រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ក្រឹត្យវិន័យព្រះរបស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។ ពួកគេតែងពោលថា “យើងតមអាហារបានប្រយោជន៍អ្វី បើព្រះអង្គមិនទតមើលផងនោះ!។ យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។ យើងប្រាប់ពួកគេឲ្យដឹងវិញថា «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍ អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់ របស់ខ្លួនថែមទៀតផង។
អេសាយ 58:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ នឹងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ រាល់តែថ្ងៃ គេស្វែងរកអញជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់អញ គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីអញ ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាទ្រង់មិនឃើញសោះ យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាទ្រង់មិនយកចិត្តទុកដាក់ដូច្នេះ នេះពីព្រោះតែនៅថ្ងៃដែលឯងរាល់គ្នាតមអត់នោះ គឺឯងធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួនវិញ ហើយក៏សង្កត់សង្កិនពួកអ្នកដែលធ្វើការឈ្នួលផង