អេសាយ 50:1-2

អេសាយ 50:1-2 ពគប

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា សំបុត្រ​លះ‌លែង​ដែល​អញ​ឲ្យ​ដល់​ម្តាយ​ឯង ដើម្បី​បណ្តេញ​ចេញ​នោះ​តើ​នៅ​ឯ​ណា ឬ​តើ​អញ​បាន​លក់​ឯង​ដល់​ម្ចាស់​បំណុល​របស់​អញ​ណា​មួយ មើល ដែល​ឯង​ត្រូវ​លក់​ទៅ​នោះ ក៏​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឯង​ទេ ហើយ​ដែល​ម្តាយ​ឯង​ត្រូវ​បណ្តេញ​នោះ ក៏​ដោយ​ព្រោះ​អំពើ​រំលង​របស់​ឯង​រាល់​គ្នា​ដែរ ដូច្នេះ កាល​អញ​បាន​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ កាល​អញ​បាន​ហៅ​នោះ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប តើ​ដៃ​អញ​បាន​រួញ​ខ្លី​នឹង​ជួយ​លោះ​ឯង​មិន​បាន​ឬ តើ​អញ​គ្មាន​អំណាច​នឹង​ដោះ​ឲ្យ​រួច​ទេ​ឬ​អី មើល កាល​ណា​អញ​ស្តី​ឲ្យ នោះ​សមុទ្រ​ក៏​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​ក៏​ទៅ​ជា​ទី​ហួត‌ហែង ឯ​ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​នឹង​ស្លាប់​ទៅ​ដោយ​ស្រេក​ដែរ

អាន អេសាយ 50