រួចមកគាត់បានឮពាក្យរបស់ពួកកូនឡាបាន់និយាយគ្នាថា យ៉ាកុបបានលួចរបស់ទ្រព្យឪពុកយើងទាំងអស់ហើយ គឺពីរបស់ឪពុកយើងទេតើដែលវាបានទៅជាមានដូច្នេះ ហើយយ៉ាកុបមើលមុខឡាបាន់ឃើញថា មិនសូវស្រួលចំពោះខ្លួនដូចពីដើមទេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ាកុបថា ចូរឯងវិលត្រឡប់ទៅក្នុងស្រុកឪពុកឯង ឯញាតិសន្តានឯងវិញទៅ នោះអញនឹងនៅជាមួយនឹងឯង យ៉ាកុបគាត់ចាត់គេឲ្យទៅហៅរ៉ាជែល នឹងលេអាមកឯហ្វូងសត្វត្រង់ទីវាល ប្រាប់ថា អញឃើញឫកពារបស់ឪពុកឯងហាក់ដូចជាមិនសូវស្រួលនឹងអញដូចពីដើមសោះ តែព្រះនៃឪពុកអញទ្រង់បានគង់នៅជាមួយនឹងអញ ឯងក៏ដឹងថា អញបានបំរើឪពុកឯងអស់ពីកំឡាំងដែរ តែឪពុកឯងបានបញ្ឆោតអញ ហើយបានបំផ្លាស់ឈ្នួលរបស់អញ១០ដងហើយ តែព្រះទ្រង់មិនព្រមបើកឱកាសឲ្យគាត់ប្រទូស្តចំពោះអញទេ កាលណាគាត់ថា សត្វពពាលនឹងបានជាឈ្នួលឯង នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា សត្វឆ្នូតនឹងបានជាឈ្នួលឯង នោះពួកមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ ដូច្នេះព្រះទ្រង់បានដកហ្វូងសត្វរបស់ឪពុកឯងប្រទានមកឲ្យអញវិញហើយ នៅរដូវដែលសត្វធ្លាប់ជាន់គ្នា នោះអញងើបភ្នែកឡើងឃើញក្នុងសប្តិថា សត្វឈ្មោលដែលជាន់ញីថាវាមានឆ្នូត មានពពាល ហើយនឹងប្រផេះ នោះទេវតានៃព្រះយេហូវ៉ាមានបន្ទូលមកអញក្នុងសប្តិនោះថា យ៉ាកុបអើយ អញទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ នោះទ្រង់មានបន្ទូលថា ចូរឯងងើបភ្នែកឡើង មើលទៅសត្វឈ្មោលទាំងប៉ុន្មានដែលជាន់ញី នោះមានឆ្នូត មានពពាល ហើយប្រផេះ ដ្បិតអញបានឃើញអស់ទាំងការ ដែលឡាបាន់បានធ្វើដល់ឯង
អាន លោកុប្បត្តិ 31
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 31:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ