លោកុ‌ប្បត្តិ 3:17-19

លោកុ‌ប្បត្តិ 3:17-19 ពគប

រួច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ័ដាម​ថា ដោយ​ព្រោះ​ឯង​បាន​ស្តាប់​តាម​ប្រពន្ធ​ឯង ហើយ​ស៊ី​ផ្លែ​ឈើ​នោះ ដែល​អញ​បាន​ហាម​មិន​ឲ្យ​ស៊ី​ឡើយ នោះ​ដី​ត្រូវ​បណ្តាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ‌ហត់​អស់​១​ជីវិត ដី​នឹង​ដុះ​ជា​បន្លា ហើយ​នឹង​អញ្ចាញ​ឲ្យ​ឯង ឯង​ត្រូវ​ស៊ី​អស់​ទាំង​តិណ‌ជាតិ​ដែល​ដុះ​នៅ​ស្រែ​ចំការ ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពី​ព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ