កាឡា‌ទី 1:1-5

កាឡា‌ទី 1:1-5 ពគប

សំបុត្រ​ប៉ុល​ខ្ញុំ ដែល​ជា​សាវក មិន​មែន​អំពី​មនុស្ស ឬ​ដោយ‌សារ​មនុស្ស​ទេ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​នោះ​វិញ ខ្ញុំ នឹង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ យើង​ផ្ញើ​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡាទី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នឹង​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស​ឲ្យ​យើង​បាន​រួច​ពី​លោកីយ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះ‌ហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ដល់​អស់​‌កល្ប​ជានិច្ច​រៀង​ត​ទៅ អាម៉ែន។

អាន កាឡា‌ទី 1