កាលបណ្តាជនទាំងអស់គ្នា បានឮផ្គរលាន់ នឹងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ នឹងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ គេនិយាយនឹងម៉ូសេថា សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះមានបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់ ម៉ូសេក៏តបថា កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយ ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ។ ព្រះយេហូវ៉ា ទ្រង់ក៏បង្គាប់ទៅម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ខ្លួនឯងរាល់គ្នាបានឃើញថា អញបាននិយាយនឹងឯងរាល់គ្នាពីលើស្ថានសួគ៌មក ដូច្នេះ មិនត្រូវឲ្យមានព្រះណាទៀត នៅជាមួយនឹងអញ ទោះទាំងព្រះធ្វើពីមាស ឬពីប្រាក់ ក៏មិនត្រូវធ្វើសំរាប់ខ្លួនឡើយ។
អាន និក្ខមនំ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 20:18-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ