នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ សេចក្ដីសោយសោកមានប្រយោជន៍ជាងសេចក្ដីសំណើច ដ្បិតទឹកមុខព្រួយរមែងបណ្តាលឲ្យចិត្តសប្បាយឡើង ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញានោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះដែលមានការសប្បាយរីករាយវិញ។ ឯការដែលស្តាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្ស ជាជាងស្តាប់បទចំរៀងរបស់ពួកល្ងីល្ងើ ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ
អាន សាស្តា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 7:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ