នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ សេចក្ដីសោយសោកមានប្រយោជន៍ជាងសេចក្ដីសំណើច ដ្បិតទឹកមុខព្រួយរមែងបណ្តាលឲ្យចិត្តសប្បាយឡើង ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញានោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះដែលមានការសប្បាយរីករាយវិញ។ ឯការដែលស្តាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្ស ជាជាងស្តាប់បទចំរៀងរបស់ពួកល្ងីល្ងើ ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្តាលឲ្យមនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។ ការបង្ហើយអ្វីៗ នោះវិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ នោះវិសេសជាងមានចិត្តអំនួតដែរ កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ កុំឲ្យសួរថា ហេតុអ្វីបានជាសម័យជាន់មុនល្អជាងសម័យសព្វថ្ងៃនេះ ដ្បិតដែលសួរដូច្នេះ នោះមិនមែនដោយប្រាជ្ញាទេ។ ឯប្រាជ្ញានោះល្អស្មើនឹងមរដក អើ ក៏វិសេសជាងដល់ពួកអ្នកដែលឃើញពន្លឺថ្ងៃផង ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលទ្រង់បានធ្វើឲ្យក្ងិចក្ងក់ នោះតើអ្នកណាអាចនឹងធ្វើឲ្យត្រង់វិញបាន នៅគ្រាដែលមានសេចក្ដីចំរើន នោះចូរឲ្យមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី នោះចូរពិចារណាវិញ អើ ព្រះទ្រង់បានដាក់ទាំង២នោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកខាងក្រោយ។
អាន សាស្តា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 7:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ