មានការអាក្រក់១ទៀត ដែលយើងបានឃើញនៅក្រោមថ្ងៃ ជាការដែលមានជាញឹកញយនៅក្នុងពួកមនុស្សលោកដែរ គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ នឹងធនធាន ហើយកិត្តិយស ដល់ម៉្លេះបានជាគេមិនខ្វះខាតអ្វី ក្នុងគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បានឡើយ តែព្រះទ្រង់មិនប្រទានឲ្យមានអំណាចអាចនឹងបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ផង បើសិនជាមនុស្សណាបង្កើតបានកូន១០០នាក់ ហើយរស់នៅជាយូរឆ្នាំ ដល់ម៉្លេះបានជាមានអាយុយឺនយូរ តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង នោះយើងថា កូនដែលរលូតមកមុនកំណត់ក៏វិសេសជាងអ្នកនោះ ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ ១ទៀតវាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងអ្នក១នោះ អើ ទោះបើអ្នកនោះរស់នៅ១ពាន់ឆ្នាំ ឬថាទ្វេជា២ផង តែឥតដែលមានសេចក្ដីល្អសោះ នោះគង់តែទាំងអស់នឹងចុះទៅឯកន្លែងតែ១ដែរទេតើ។ អស់ទាំងកិច្ចការរបស់មនុស្ស នោះសុទ្ធតែសំរាប់មាត់ខ្លួនទេ បើទុកជាដូច្នោះ គង់តែមិនចេះឆ្អែតផង ដ្បិតឯមនុស្សមានប្រាជ្ញា តើមានអ្វីលើសជាងមនុស្សល្ងីល្ងើយ៉ាងណា ឬមនុស្សទាល់ក្រ តើមានអ្វីលើសជាងគេ បានជាអាចដើរនៅចំពោះមនុស្សមានជីវិតរស់ដូច្នេះ ការដែលមើលឃើញដោយភ្នែក នោះវិសេសជាងមានចិត្តប៉ងសាវាវិញ នេះជាការឥតប្រយោជន៍ ហើយក៏អសារឥតការដែរ។ របស់អ្វីៗដែលមានស្រាប់ នោះបានមានឈ្មោះតាំងពីយូរមកហើយ ក៏មានដឹងជាមនុស្សបែបយ៉ាងណាដែរ ហើយគេពុំអាចនឹងតតាំងនឹងអ្នកដែលពូកែជាងខ្លួនបានឡើយ មានសេចក្ដីជាច្រើនមុខ ដែលនាំឲ្យការឥតប្រយោជន៍ចំរើនកើនឡើង ដូច្នេះ តើមនុស្សបានផលប្រយោជន៍អ្វីខ្លះ ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសំរាប់មនុស្សក្នុងជីវិតនេះ គឺក្នុងអស់ទាំងថ្ងៃនៃអាយុដ៏ឥតប្រយោជន៍ ដែលរស់នៅដូចជាស្រមោលនេះ ដ្បិតតើអ្នកណាអាចនឹងប្រាប់ដល់មនុស្សបាន អំពីអ្វីៗដែលនឹងកើតមកក្រោយខ្លួននៅក្រោមថ្ងៃនេះ។
អាន សាស្តា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 6:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ