មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ មានពេលសំរាប់កើតមក នឹងពេលសំរាប់ស្លាប់ទៅ មានពេលសំរាប់ដាំ នឹងពេលដករបស់ដែលបានដាំនោះ មានពេលសំរាប់សំឡាប់ ហើយពេលសំរាប់មើលឲ្យជា មានពេលសំរាប់រំលំរំលាយ ហើយពេលសង់ឡើង មានពេលយំ នឹងពេលសើច មានពេលសំរាប់សោយសោក នឹងពេលសំរាប់លោតកញ្ឆេង មានពេលសំរាប់បោះថ្មចោល នឹងពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប នឹងពេលដែលគួរលែងឱបថើប មានពេលសំរាប់ស្វែងរក ហើយពេលសំរាប់បាត់បង់ទៅ មានពេលសំរាប់រក្សាទុក ហើយពេលសំរាប់បោះបង់ចោល មានពេលសំរាប់ហែកចោល ហើយពេលសំរាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ មានពេលសំរាប់ស្រឡាញ់ ហើយពេលសំរាប់ស្អប់ មានពេលសំរាប់ចំបាំង ហើយពេលសំរាប់សេចក្ដីសុខ តើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើ យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ យើងដឹងហើយថា គ្មានអ្វីសំរាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ ហើយការដែលគ្រប់មនុស្សបានស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះទេ យើងក៏ដឹងដែរ ថាការអ្វីដែលព្រះទ្រង់ធ្វើ នោះនឹងស្ថិតស្ថេរនៅជាដរាប នឹងបន្ថែមអ្វីចូល ឬដកអ្វីចេញមិនបានឡើយ ១ទៀតព្រះទ្រង់ធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចនៅចំពោះទ្រង់ អ្វីៗដែលមាននៅ នោះបានមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលត្រូវមានខាងមុខទៀត នោះក៏បានមានជាយូរមកហើយដែរ ព្រះទ្រង់ស្វែងរកអ្វីៗ ដែលកន្លងបាត់ហើយឲ្យបានមកវិញ។
អាន សាស្តា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 3:1-15
7 Days
How can we find the right attitude for every situation? What is the right attitude? This seven-day Bible Plan finds answers in the life and teachings of Christ. Let these daily encouragements, reflective prayers, and powerful Scriptures form in you the mind of Christ.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ