ដានីយ៉ែល 3:26-28
ដានីយ៉ែល 3:26-28 ពគប
នោះនេប៊ូក្នេសាក៏ចូលទៅជិតមាត់គុកភ្លើង ដែលឆេះយ៉ាងសន្ធៅនោះ មានបន្ទូលថា ឱសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ជាអ្នកគោរពដល់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះចុះ ដូច្នេះ សាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ក៏ចេញពីកណ្តាលភ្លើងមក រួចពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក នឹងពួកជំនិតរបស់ស្តេចដែលបានប្រជុំគ្នា គេក៏ឃើញមនុស្សទាំងនោះដែលភ្លើងគ្មានអំណាចលើខ្លួនគេសោះ សក់ក្បាលគេក៏មិនបានទាំងរួញដែរ ឯខោអាវមិនបានឆេះ ក៏ឥតមានក្លិនឈ្ងៀមនៅជាប់លើគេផង។ នេប៊ូក្នេសា ទ្រង់មានបន្ទូលថា សូមឲ្យព្រះនៃសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកប្រោសពួកបំរើទ្រង់ ដែលទុកចិត្តដល់ទ្រង់ ឲ្យរួច គេបានរំលងនឹងបង្គាប់នៃស្តេច ព្រមទាំងប្រថុយខ្លួនគេ ដើម្បីមិនឲ្យគោរព ឬថ្វាយបង្គំដល់ព្រះឯណា ក្រៅពីព្រះរបស់ខ្លួនឡើយ



