ដានី‌យ៉ែល 2:13-19

ដានី‌យ៉ែល 2:13-19 ពគប

យ៉ាង​នោះ មាន​ព្រះ‌រាជ‌ឱង្ការ​ចេញ​ទៅ បង្គាប់​ឲ្យ​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​បង់ ហើយ​គេ​ក៏​រក​ដានី‌យ៉ែល នឹង​ពួក​គូ‌កន​លោក ដើម្បី​យក​ទៅ​សំឡាប់​ដែរ។ គ្រា​នោះ ដានី‌យ៉ែល​ឆ្លើយ​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ ដែល​បាន​ចេញ​ទៅ ដើម្បី​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​ដែល​នៅ​ក្រុង​បាប៊ីឡូន លោក​សួរ​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជ‌ឱង្ការ​នៃ​ស្តេច​ប្រថំ​អី​ម៉្លេះ នោះ​អើយ៉ុក​ក៏​ពន្យល់​ប្រាប់​ដានី‌យ៉ែល រួច​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ទូល​សូម​ឲ្យ​បាន​ឱកាស​បន្តិច នោះ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប។ នោះ​ដានី‌យ៉ែល​ក៏​វិល​ទៅ​ឯ​ផ្ទះ ប្រាប់​រឿង​នោះ​ដល់​ហាណានា មីសា‌អែល នឹង​អ័សារា ជា​គូ‌កន​របស់​លោក ដើម្បី​ឲ្យ​គេ​បាន​ទូល​សូម​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឲ្យ​ទ្រង់​បាន​ប្រោស​មេត្តា​ដល់​គេ ពី​ដំណើរ​សេចក្ដី​អាថ៌‌កំបាំងនោះ ប្រយោជន៍​ឲ្យ​ដានី‌យ៉ែល នឹង​គូ‌កន​លោក​មិន​ត្រូវ​វិនាស​ជា​មួយ​នឹង​ពួក​អ្នក​ប្រាជ្ញ​ឯ​ទៀត ដែល​នៅ​ក្រុង​បាប៊ីឡូន​ឡើយ ដូច្នេះ សេចក្ដី​អាថ៌‌កំបាំង​នោះ បាន​សំដែង​មក ឲ្យ​ដានី‌យ៉ែល​ឃើញ ក្នុង​ការ​ជាក់‌ស្តែង​នៅ​វេលា​យប់ នោះ​លោក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌

អាន ដានី‌យ៉ែល 2