ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍ម៉ូអាប់ អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដំម ធ្វើជាកំបោរ អញនឹងចាត់ប្រើភ្លើងឲ្យទៅលើម៉ូអាប់ ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងកេរីយ៉ុតអស់ទៅ ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសំរែកឮលាន់ នឹងសូរផ្លុំត្រែ អញនឹងកាត់ចៅក្រមពីកណ្តាលគេចេញ ព្រមទាំងសំឡាប់ពួកចៅហ្វាយទាំងប៉ុន្មានជាមួយនឹងគេដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកឰយុកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ អញនឹងចាត់ប្រើភ្លើងឲ្យទៅលើពួកយូដា ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងយេរូសាឡិមអស់ទៅ។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកអ៊ីស្រាអែល អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានលក់មនុស្សសុចរិត ឲ្យបានប្រាក់ ហើយមនុស្សកំសត់ទុគ៌តផង ឲ្យបានស្បែកជើង១សំរាប់ សូម្បីតែធូលីដីដែលនៅលើក្បាលមនុស្សកំសត់ទុគ៌តនោះ គេក៏ដង្ហក់ចង់បានដែរ ហើយគេបង្វែរផ្លូវរបស់មនុស្សរាបទាប ឯទាំងកូននឹងឪពុកក៏ចូលទៅឯស្រីក្រមុំតែ១ ជាការដែលបង្អាប់ដល់នាមបរិសុទ្ធរបស់អញ
អាន អេម៉ុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 2:1-7
16 ថ្ងៃ
អេម៉ុស ជាគ្រូអធិប្បាយប្រចាំប្រទេស ទៅកាន់ទីក្រុងធំ ហើយថ្កោលទោសអំពើបាបរបស់ពួកគេ ដោយនិយាយថា យើងទាំងអស់គ្នាទទួលខុសត្រូវចំពោះព្រះ តាមពន្លឺដែលទ្រង់បានប្រទានមកយើង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈអេម៉ុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ