នៅថ្ងៃនោះដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានបន្ទូលថា ធ្វើដូចម្តេចឲ្យហឹបនៃព្រះយេហូវ៉ាចូលមកឯអញបាន យ៉ាងនោះ ដាវីឌបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ា ចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបិឌ-អេដំម ជាអ្នកមកពីក្រុងកាថវិញ ដូច្នេះ ហឹបនៃព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដំម ពីក្រុងកាថនោះអស់៣ខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដំម ព្រមទាំងពួកគ្រួគាត់ទាំងអស់គ្នា។ មានគេក្រាបទូលដល់ស្តេចដាវីឌថា ព្រះយេហូវ៉ាបានប្រទានពរដល់ពួកគ្រួអូបិឌ-អេដំម នឹងរបស់គាត់ទាំងអស់ ដោយព្រោះហឹបនៃព្រះ ដូច្នេះ ដាវីឌទ្រង់ក៏យាងទៅនាំយកហឹបនៃព្រះ ពីផ្ទះអូបិឌ-អេដំម ចូលមកក្នុងក្រុងរបស់ទ្រង់វិញដោយអំណរ កាលពួកអ្នកដែលសែងហឹបនៃព្រះយេហូវ៉ាដើរទៅបាន៦ជំហាន នោះទ្រង់ថ្វាយគោឈ្មោល១ នឹងកូនគោ១យ៉ាងធាត់ ដាវីឌក៏លោតកញ្ឆេងអស់ពីកំឡាំងទ្រង់ នៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស ដូច្នេះ ដាវីឌនឹងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បាននាំហឹបនៃព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោឡើង នឹងសូរផ្លុំត្រែផង។
អាន ២ សាំយូអែល 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 6:9-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ