២ ពង្សាវតារក្សត្រ 5:3-5

២ ពង្សាវតារក្សត្រ 5:3-5 ពគប

នាង​និយាយ​នឹង​ចៅហ្វាយ​ស្រី​របស់​ខ្លួន​ថា ឱ​បើ​ជា​លោក​ប្រុស ជា​ចៅហ្វាយ​នាង​ខ្ញុំ បាន​នៅ​ជា​មួយ​នឹង​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​ទៅ​អេះ នោះ​លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ទៅ នោះ​មាន​ម្នាក់​ចូល​ទៅ​ជំរាប​ចៅហ្វាយ​ខ្លួន​ថា ក្មេង​ស្រី​ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល វា​និយាយ​យ៉ាង​នេះ​មួយៗ ដូច្នេះ ស្តេច​ស៊ីរី​មាន​បន្ទូល​ថា ចូរ​ទៅ​ចុះ អញ​នឹង​ធ្វើ​សំបុត្រ​១​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រាអែល​ដែរ នោះ​លោក​ក៏​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​១០​ហាប នឹង​មាស​៦​ពាន់ ហើយ​សំលៀក‌បំពាក់​១០​បន្លាស់