២ ពង្សាវតារក្សត្រ 5:3-5
២ ពង្សាវតារក្សត្រ 5:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នាងនិយាយទៅចៅហ្វាយស្រីរបស់ខ្លួនថា៖ «ប្រសិនបើលោកប្រុស ជាចៅហ្វាយនាងខ្ញុំ នៅជាមួយហោរាដែលនៅក្រុងសាម៉ារីនោះ លោកនឹងមើលរោគឃ្លង់នេះឲ្យជាហើយ!»។ ណាម៉ាន់បានចូលទៅក្នុង ហើយជម្រាបចៅហ្វាយរបស់គាត់ ពីអ្វីដែលក្មេងស្រីមកពីស្រុកអ៊ីស្រាអែលបាននិយាយ។ ស្តេចស៊ីរីមានរាជឱង្ការថា៖ «ចូរទៅចុះ យើងនឹងធ្វើសំបុត្រមួយផ្ញើទៅស្តេចអ៊ីស្រាអែលដែរ»។ លោកបានចេញទៅ នាំយកទាំងប្រាក់ដប់ហាប និងមាសប្រាំមួយពាន់សេកែល ហើយសម្លៀកបំពាក់ដប់បន្លាស់ផង។
២ ពង្សាវតារក្សត្រ 5:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើលោកម្ចាស់អាចទៅជួបព្យាការីនៅក្រុងសាម៉ារី លោកមុខជាជួយលោកម្ចាស់ឲ្យជាសះស្បើយពីរោគឃ្លង់ពុំខាន!»។ លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រាអែលនោះទៅទូលស្ដេចស្រុកស៊ីរី។ ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅថ្វាយស្ដេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
២ ពង្សាវតារក្សត្រ 5:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ នោះមានម្នាក់ចូលទៅជំរាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ ដូច្នេះ ស្តេចស៊ីរីមានបន្ទូលថា ចូរទៅចុះ អញនឹងធ្វើសំបុត្រ១ផ្ញើទៅស្តេចអ៊ីស្រាអែលដែរ នោះលោកក៏ចេញទៅ នាំយកទាំងប្រាក់១០ហាប នឹងមាស៦ពាន់ ហើយសំលៀកបំពាក់១០បន្លាស់