សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឹងនឹងវិញ្ញាណ ហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ។ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង សូមជំរាបសួរដល់ពួកបងប្អូនទាំងអស់ ដោយថើបបរិសុទ្ធដែរ ខ្ញុំផ្តាំមកអ្នករាល់គ្នាដោយព្រះអម្ចាស់ថា សូមអានមើលសំបុត្រនេះ ឲ្យពួកបងប្អូនបរិសុទ្ធគ្រប់គ្នាស្តាប់ផង សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚
អាន ១ ថែស្សាឡូនីច 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ថែស្សាឡូនីច 5:23-28
13 ថ្ងៃ
«តើអ្នកបានឮថាព្រះយេស៊ូវនឹងយាងត្រឡប់មកវិញទេ?» - នោះជាការរំឭកក្នុងសំបុត្រទីមួយនេះទៅកាន់ពួកថែស្សាឡូនីច ដែលជំរុញអ្នកទាំងអស់គ្នាឱ្យ«ពូកែថែមទៀត»ក្នុងសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ការសិក្សាសំឡេង ៣៧ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ