១ របាក្សត្រ 9

9
1គឺ​យ៉ាង​នោះ​ដែល​បាន​រាប់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ តាម​ពង្សាវតារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រាអែល រួច​មក ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។
2រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ្តិ៍‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី នឹង​ពួក​នេធីនិម 3ឯ​ពួក​កូន​ចៅ​យូដា ពួក​កូន​ចៅ​បេន‌យ៉ាមីន ពួក​កូន​ចៅ​អេប្រា‌អិម នឹង​ម៉ាន៉ាសេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម 4ក្នុង​ពួក​កូន​របស់​ពេរេស ជា​កូន​យូដា នោះ​មាន​អ៊ូថាយ ជា​កូន​អាំមីហ៊ូត ដែល​ជា​កូន​អំរីៗ ជា​កូន​អ៊ីមរីៗ ជា​កូន​បានី 5ហើយ​ក្នុង​ពួក​ស៊ីឡូរ នោះ​មាន​អ័សាយ៉ា ជា​កូន​ច្បង នឹង​កូន​ចៅ​គាត់​ទាំង​អស់ 6ក្នុង​ពួក​កូន​សេរ៉ាស នោះ​មាន​យេអួល នឹង​ពួក​បង​ប្អូន​គាត់ រួម​ទាំង​អស់​មាន​៦៩០​នាក់ 7ក្នុង​ពួក​កូន​ចៅ​បេន‌យ៉ាមីន នោះ​មាន​សាលូវ ជា​កូន​មស៊ូឡាម ជា​កូន​ហូដាវា ជា​កូន​ហាសេនួរ 8ព្រម​ទាំង​យីប‌នេយ៉ា ជា​កូន​យេរ៉ូហាំ នឹង​អេឡា ជា​កូន​អ៊ូស៊ី ដែល​ជា​កូន​មីករីៗ​ជា​កូន​មស៊ូឡាមៗ ជា​កូន​សេផាធាៗ ជា​កូន​រេហួលៗ​ជា​កូន​យីប‌នីយ៉ា 9នឹង​ពួក​បង​ប្អូន​គេ តាម​ពូជ​ដំណ​គេ​រៀង​ខ្លួន​ទាំង​អស់​មាន​៩៥៦​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ជំនួរ​វង្ស​ឪពុក​គេ​រៀង​ខ្លួន។
10ក្នុង​ពួក​សង្ឃ នោះ​មាន​យេដាយ៉ា យេហូ‌យ៉ារីប យ៉ាគិន 11អ័សារា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូឡាមៗ ជា​កូន​សាដុកៗ ជា​កូន​មេរ៉ាយ៉ូតៗ ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ 12ព្រម​ទាំង​អ័ដាយ៉ា ជា​កូន​យេរ៉ូហាំ ដែល​ជា​កូន​ផាសហ៊ើរៗ ជា​កូន​ម៉ាលគា ហើយ​មាន​ម្អាសាយ ជា​កូន​អ័ឌីអែល ដែល​ជា​កូន​យ៉ាសេរ៉ាៗ​ជា​កូន​មស៊ូឡាមៗ​ជា​កូន​មស៊ី‌លេ‌មីតៗ​ជា​កូន​អ៊ីមមើរ 13ហើយ​នឹង​បង​ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​១៧៦០​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ។
14ក្នុង​ពួក​លេវី នោះ​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រី‌កាមៗជា​កូន​ហាសាបយ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី 15ព្រម​ទាំង​បាក‌បាការ ហេរេស កាឡាល នឹង​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​ស៊ីកគ្រីៗជា​កូន​អេសាភ 16ហើយ​អូបាឌា ជា​កូន​សេម៉ាយ៉ា ដែល​ជា​កូន​កាឡាលៗជា​កូន​យេឌូថិន ហើយ​មាន​បេរេគា ជា​កូន​អេសា ដែល​ជា​កូន​អែល‌កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូផា។
17ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ នោះ​មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន នឹង​បង​ប្អូន​គេ ឯ​សាលូម​នេះ គាត់​ជា​មេ​គេ 18ពី​ដើម​រៀង​មក អ្នក​ទាំង​នោះ​តែង‌តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី 19ឯ​សាលូម ជា​កូន​កូរ៉ា ដែល​ជា​កូន​អេបៀ‌សាប់ៗ​ជា​កូន​កូរេ នឹង​ពួក​បង​ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើ​ការ‌ងារ​របស់​ពួក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល ឯ​ពួក​ឰយុកោ​គេ​ក៏​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ 20ហើយ​ពី​ដើម​ភីនេ‌ហាស ជា​កូន​អេលាសារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​គាត់ 21ឯ​សាការី ជា​កូន​មសេ‌លេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល​ជំនុំ 22អស់​ពួក​អ្នក​ទាំង​នេះ ដែល​បាន​រើស ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​២១២​នាក់ បាន​រាប់​គេ​តាម​ពង្សាវតារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ នឹង​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ 23ដូច្នេះ គេនឹង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោសថ តាម​លំដាប់​វេន 24មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​៤​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង នឹង​ខាង​ត្បូង 25ឯ​ពួក​បង​ប្អូន​គេ ដែល​នៅ​ឯ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា​មួយ​ម្តងៗ​អស់​៧​ថ្ងៃ 26ដ្បិត​ពួក​លេវី​ទាំង​៤​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​គេ ហើយ​ក៏​ត្រួត​លើ​បន្ទប់ នឹង​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ 27គេ​មាន​ទី​អាស្រ័យ​នៅ​ជុំវិញ​ព្រះ‌វិហារ​នៃ​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។
28មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ ដែល​សំរាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​វេលា 29មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង ឲ្យ​ត្រួត​មើលគ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន នឹង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង កំញាន ហើយ​នឹង​គ្រឿង​ក្រអូប​ផង 30មាន​អ្នក​ខ្លះ​ជា​កូន​របស់​ពួក​សង្ឃ ធ្វើ​ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប 31ឯ​ម៉ាធិធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចំអិន​ក្នុង​ជើង‌ក្រាន 32ហើយ​បង​ប្អូន​គេ​ខ្លះ ដែល​ជា​ពួក​កេហាត់​ដូច​គ្នា ក៏​ត្រួត​មើល​ការ​ធ្វើ​នំបុ័ង​តាំង​ទុក​រាល់​តែ​ថ្ងៃ​ឈប់​សំរាក។
33ឯ​ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ក៏​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការ‌ងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ 34នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវតារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។
35ឯ​យេហ៊ី‌អែល ជា​អ្នក​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្នុង​ទី​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា 36ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល នើរ ណាដាប 37កេដោរ អ័ហ៊ីយ៉ូរ សាការី នឹង​មីកឡូត 38ឯ​មីកឡូត​ក៏​បង្កើត​សាំម៉ា ពួក​អ្នក​ទាំង​នោះ​ក៏​អាស្រ័យ​នៅ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ 39ឯ​នើរ​គាត់​បង្កើត​គីស គីស​បង្កើត​សូលៗ​បង្កើត​យ៉ូណា‌ថាន ហើយ​ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ នឹង​អែស-បាល 40កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាលៗ​បង្កើត​មីកា 41ឯ​កូន​របស់​មីកា គឺ​ពីថូន មែលេក ថាក់រា នឹង​អ័ហាស 42ឯ​អ័ហាស​គាត់​បង្កើត​យ៉ារ៉ាៗ​បង្កើត​អ័លេ‌មេត អាស‌ម៉ាវែត នឹង​ស៊ីមរីៗ​បង្កើត​ម៉ូសា 43ម៉ូសា​បង្កើត​ប៊ីនា រួច​ប៊ីនា​មាន​កូន​ឈ្មោះ​រេផាយ៉ា រេផាយ៉ា​មាន​កូន​ឈ្មោះ​អេលាសារ ហើយ​អេលាសារ​មាន​កូន​ឈ្មោះ​អ័សេល 44ឯ​អ័សេល​មាន​កូន​ប្រុស​៦ ឈ្មោះ​របស់​គេ គឺអាស‌រី‌កាម បូករូវ អ៊ីស‌ម៉ាអែល ស្អារា អូបាឌា នឹង​ហាណាន នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័សេល។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 9: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល