១ របាក្សត្រ 8

8
1ឯ​បេន‌យ៉ាមីន គាត់​បង្កើត​បេឡា​ជា​កូន​ច្បង រួច​អ័សបេល ជា​កូន​ទី​២ អ័ហ៊ី‌រ៉ាម​ទី​៣ 2ណូហា​ទី​៤ រ៉ាផា​ទី​៥ 3ឯ​បេឡា​ក៏​មាន​កូន គឺ​អ័តដើរ កេរ៉ា អ័ប៊ីហ៊ូឌ 4អ័ប៊ី‌សួរ ណាម៉ាន អ័ហូអា 5កេរ៉ា សេភូផាន នឹង​ហ៊ូរ៉ាម 6ឯ​កូន​របស់​អេហ៊ុឌ ជា​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​អ្នក​ស្រុក​កេបា ដែល​ត្រូវ​ផ្លាស់​ទៅ​នៅ​ក្រុង​ម៉ាន៉ា‌ហាត់​វិញ 7គឺ​ណាម៉ាន អ័ហ៊ីយ៉ា នឹង​កេរ៉ា គឺ​កេរ៉ា​នេះ ដែល​នាំ​គេ​ផ្លាស់​ទៅ​នោះ ហើយ​គាត់​ក៏​បង្កើត​អ៊ូសា នឹង​អ័ហ៊ីហ៊ូឌ 8ឯ​សាហា‌រែម គាត់​បង្កើត​កូន​នៅ​ស្រុក​ម៉ូអាប់ ក្រោយ​ដែល​បាន​ឲ្យ​គេ​ទៅ ឯ​ប្រពន្ធ​គាត់ គឺ​ហ៊ូស៊ីម នឹង​ប្អារ៉ា 9ហើយ​គាត់​បង្កើត​កូន នឹង​ហូដេស ជា​ប្រពន្ធ​គាត់ គឺ​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម 10យេអ៊ូស សុកយ៉ា នឹង​មារម៉ា នោះ​សុទ្ធ​តែ​ជា​កូន​គាត់ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ 11គាត់​ក៏​បង្កើត​កូន​នឹង​ហ៊ូស៊ីម​ដែរ គឺ​អ័ប៊ី‌ធូប នឹង​អែល‌ផ្អាល 12ឯ​កូន​របស់​អែល‌ផ្អាល គឺ​ហេប៊ើរ មីសាម សេមើរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូរ នឹង​ក្រុង​ឡូឌ ព្រម​ទាំង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​ផង 13ហើយ​បេរា នឹង​សេម៉ា ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​ពួក​អ្នក​ស្រុក​អាយ៉ា‌ឡូន គេ​បាន​ឈ្នះធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​កាថ​រត់​ចេញ 14ហើយ​អ័ហ៊ីយ៉ូរ សាសាក់ យេរេ‌ម៉ូត 15សេបាឌា អើរ៉ាត អេឌើរ 16មីកែល យីសប៉ា នឹង​យ៉ូហា នោះ​សុទ្ធ​តែ​ជា​កូន​របស់​បេរា 17ឯ​សេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ 18យីសមេ‌រ៉ាយ យីសលា នឹង​យ៉ូបាប់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​អែល‌ផ្អាល 19ឯ​យ៉ាគីម ស៊ីកគ្រី សាប់ឌី 20អេលី‌យេ‌ណាយ ស៊ីល‌ថាយ អេលាល 21អ័ដាយ៉ា បេរ៉ាយ៉ា នឹង​ស៊ីមរ៉ាត សុទ្ធ​តែ​ជា​កូន​របស់​ស៊ីម៉ាយ 22ឯ​យីសផាន ហេប៊ើរ អេលាល 23អាបដូន ស៊ីកគ្រី ហាណាន 24ហាណានា អេឡាំ អាន់ថូ‌ធីយ៉ា 25យីបដេ‌យ៉ា នឹង​ពេនួល សុទ្ធ​តែ​ជា​កូន​របស់​សាសាក់ 26ឯ​សាំសេ‌រ៉ាយ សេហារា អ័ថា‌លា 27យ៉ារេសយ៉ា អេលីយ៉ា នឹង​ស៊ីកគ្រី នោះ​សុទ្ធ​តែ​ជា​កូន​របស់​យេរ៉ូហាំ 28នេះ​សុទ្ធ​តែ​ជា​ពួក​អ្នក ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ដំណ​គេ​រៀង​ខ្លួន ជា​ពួក​មេ​ទាំង​អស់ ហើយ​ជា​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម។
29ឯ​អ្នក​ដែល​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា 30ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល ណាដាប 31កេដោរ អ័ហ៊ីយ៉ូរ នឹង​សាការី 32ឯ​មីកឡូត ក៏​បង្កើត​សាំម៉ា អ្នក​ទាំង​នោះ​ក៏​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​បង​ប្អូន​គេ​ដែរ។
33ឯ​នើរ ក៏​បង្កើត​គីស ហើយ​គីស​បង្កើត​សូល ឯ​សូល ក៏​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ នឹង​អែស-បាល 34ឯ​កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​មេរីប-បាល​នេះ ក៏​បង្កើត​មីកា 35ឯ​កូន​របស់​មីកា គឺ​ពីថូន មែលេក ថាក់រា នឹង​អ័ហាស 36ឯ​អ័ហាស​បង្កើត​យេហូ‌អាដាៗ​បង្កើត​អ័លេ‌មេត អាស‌ម៉ាវែត នឹង​ស៊ីមរី ឯ​ស៊ីមរី​បង្កើត​ម៉ូសា 37ម៉ូសា​បង្កើត​ប៊ីនា ប៊ីនា​មាន​កូន ឈ្មោះរេផាយ៉ាៗ​មាន​កូន​ឈ្មោះអេលាសា អេលាសាមាន​កូន​ឈ្មោះអ័សេល 38ឯ​អ័សេល​គាត់​មាន​កូន​ប្រុស​៦​នាក់​ឈ្មោះ អាស‌រី‌កាម បូករូវ អ៊ីស‌ម៉ាអែល ស្អារា អូបាឌា នឹង​ហាណាន នោះ​សុទ្ធ​តែ​ជា​កូន​របស់​អ័សេល 39ឯ​កូន​របស់​អេសែក ជា​ប្អូន​គាត់ គឺ​អ៊ូឡាម​ជា​កូន​ច្បង រួច​យេអ៊ូស​ជា​កូន​ទី​២ អេលី‌ផា‌លេត​ទី​៣ 40ឯ​កូន​របស់​អ៊ូឡាម សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហានស្ទាត់​ក្នុង​ការ​បាញ់​ធ្នូ ហើយ​គេ​មាន​កូន មាន​ចៅ​ជា​ច្រើន រួម​ទាំង​អស់​មាន​១៥០​នាក់ នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បេន‌យ៉ាមីន។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 8: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល