១ របាក្សត្រ 6
6
1ឯកូនរបស់លេវី គឺគើសុន កេហាត់ នឹងម្រ៉ារី 2កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន នឹងអ៊ូស៊ាល 3កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ នឹងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ 4អេលាសារបង្កើតបានភីនេហាសៗបង្កើតអ័ប៊ីសួរ 5ឯអ័ប៊ីសួរបង្កើតប៊ូកគីៗបង្កើតអ៊ូស៊ី 6អ៊ូស៊ីបង្កើតសេរ៉ាហ៊ាៗបង្កើតមេរ៉ាយ៉ូត 7មេរ៉ាយ៉ូតបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប 8ឯអ័ហ៊ីទូបក៏បង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស 9អ័ហ៊ីម៉ាសបង្កើតអ័សារាៗបង្កើតយ៉ូហាណាន 10យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម) 11ឯអ័សារាក៏បង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប 12អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតសាលូម 13សាលូមបង្កើតហ៊ីលគីយ៉ាៗបង្កើតអ័សារា 14អ័សារាបង្កើតសេរ៉ាយ៉ាៗបង្កើតយេហូសាដាក 15យេហូសាដាកក៏ទៅជាឈ្លើយ ក្នុងកាលដែលព្រះយេហូវ៉ាបានដឹកនាំពួកយូដា នឹងពួកក្រុងយេរូសាឡិមទៅ ដោយព្រះហស្តនៃនេប៊ូក្នេសា។
16កូនរបស់លេវី គឺគើសុន កេហាត់ នឹងម្រ៉ារី 17ហើយឈ្មោះពួកកូនគើសុន គឺលិបនី នឹងស៊ីម៉ាយ 18ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន នឹងអ៊ូស៊ាល 19កូនរបស់ម្រ៉ារី គឺម៉ាស់លី នឹងមូស៊ី នេះជាគ្រួទាំងប៉ុន្មាន របស់ពួកលេវី តាមជំនួរវង្សនៃឰយុកោគេ 20ខាងឯគើសុន នោះបង្កើតបានលិបនីៗបង្កើតយ៉ាហាតៗបង្កើតស៊ីម៉្មា 21ស៊ីម៉្មាបង្កើតយ៉ូអាៗបង្កើតអ៊ីដោៗបង្កើតសេរ៉ាសៗបង្កើតយាតរ៉ាយ 22ឯកូនចៅរបស់កេហាត់ គឺលោកបង្កើតអ័មីន៉ាដាប់ៗបង្កើតកូរេ កូរេបង្កើតអាស់ស៊ា 23អាស់ស៊ាបង្កើតអែលកាណា អែលកាណាបង្កើតអាស់ស៊ាៗបង្កើតអេបៀសាប់ៗបង្កើតអាស់ស៊ា 24អាស់ស៊ាបង្កើតថាហាតៗបង្កើតអ៊ូរាល អ៊ូរាលបង្កើតអ៊ូស៊ីយ៉ាៗបង្កើតសូល 25ឯកូនអែលកាណា គឺអ័ម៉ាសាយ នឹងអ័ហ៊ីម៉ូត 26ឯអែលកាណានេះ គាត់មានកូន គាត់បង្កើតបានសូផាយៗបង្កើតណាហាត់ 27ណាហាត់បង្កើតអេលាបៗ បង្កើតយេរ៉ូហាំៗ បង្កើតអែលកាណា 28ឯកូនរបស់សាំយូអែល គឺវ៉ាសនី ជាកូនច្បង រួចអ័ប៊ីយ៉ា 29ឯកូនចៅម្រ៉ារី គឺម៉ាសលីៗបង្កើតលិបនីៗបង្កើតស៊ីម៉ាយៗបង្កើតអ៊ូសា 30អ៊ូសាបង្កើតសាំម៉ាៗបង្កើតហាគីយ៉ាៗបង្កើតអ័សាយ៉ា។
31កាលហឹបនៃព្រះបានសេចក្ដីសំរាកហើយ នោះស្តេចដាវីឌ ទ្រង់តាំងឲ្យមានពួកអ្នកត្រួតលើការងារចំរៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា 32គេបានប្រតិបត្តិក្នុងការចំរៀងនៅមុខរោងឧបោសថផងត្រសាលជំនុំ ដរាបដល់សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏ចូលធ្វើការងារគេ តាមវេនរៀងខ្លួន 33ឯពួកអ្នកដែលធ្វើការងារនោះ នឹងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចំរៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល 34សាំយូអែលជាកូនអែលកាណាៗ ជាកូនយេរ៉ូហាំៗ ជាកូនអេលាបៗ ជាកូនណាហាត់ 35ណាហាត់ជាកូនស៊ូភៗ ជាកូនអែលកាណា អែលកាណាជាកូនម៉ាហាតៗ ជាកូនអ័ម៉ាសាយ 36អ័ម៉ាសាយ ជាកូនអែលកាណាៗ ជាកូនយ៉ូអែលៗ ជាកូនអ័សារាៗ ជាកូនសេផានា 37សេផានា ជាកូនថាហាត ថាហាត ជាកូនអាស់ស៊ាៗ ជាកូនអេបៀសាប់ៗ ជាកូនកូរេ 38កូរេជាកូនយីតសារៗ ជាកូនកេហាត់ៗ ជាកូនលេវីៗ ជាកូនអ៊ីស្រាអែល 39ហើយមានអេសាភ ជាប្អូនឈរនៅខាងស្តាំ គឺអេសាភ ជាកូនបេរេគា ដែលបេរេគា ជាកូនសាំម៉ា 40សាំម៉ា ជាកូនមីកែលៗ ជាកូនប្អាសេយ៉ាៗ ជាកូនម៉ាលគា 41ម៉ាលគា ជាកូនអែតនីៗ ជាកូនសេរ៉ាស សេរ៉ាស ជាកូនអ័ដាយ៉ា 42អ័ដាយ៉ា ជាកូនអេថានៗ ជាកូនស៊ីម៉្មាៗ ជាកូនស៊ីម៉ាយ 43ស៊ីម៉ាយ ជាកូនយ៉ាហាត យ៉ាហាត ជាកូនគើសុនៗ ជាកូនលេវី 44ហើយនៅខាងឆ្វេង មានពួកកូនចៅម្រ៉ារី ជាបងប្អូនគេ គឺអេថាន ជាកូនគីស៊ី ដែលជាកូនអាប់ឌីៗជាកូនម៉ាលូក 45ម៉ាលូកជាកូនហាសាបយ៉ាៗ ជាកូនអ័ម៉ាស៊ាៗ ជាកូនហ៊ីលគីយ៉ា 46ហ៊ីលគីយ៉ា ជាកូនអាំស៊ីៗជាកូនបានីៗជាកូនសេមើរ 47សេមើរ ជាកូនម៉ាសលីៗជាកូនមូស៊ីៗជាកូនម្រ៉ារីៗជាកូនលេវី 48ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានដំរូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ។
49ឯអើរ៉ុន នឹងពួកកូនលោក គេថ្វាយដង្វាយនៅលើអាសនានៃដង្វាយដុត នឹងអាសនាគ្រឿងក្រអូប ក៏ធ្វើសំរេចការងារទាំងអស់ នៅក្នុងទីបរិសុទ្ធបំផុត នឹងការថ្វាយដង្វាយឲ្យធួននឹងបាប នៃពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់ម៉ូសេ ជាអ្នកបំរើនៃព្រះ 50នេះកូនចៅអើរ៉ុន គឺលោកបង្កើតអេលាសារៗ បង្កើតភីនេហាសៗ បង្កើតអ័ប៊ីសួរ 51ឯអ័ប៊ីសួរក៏បង្កើតប៊ូកគីៗ បង្កើតអ៊ូស៊ីៗ បង្កើតសេរ៉ាហ៊ា 52សេរ៉ាហ៊ាបង្កើតមេរ៉ាយ៉ូតៗ បង្កើតអ័ម៉ារាៗ បង្កើតអ័ហ៊ីទូប 53អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស។
54ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១) 55បានឲ្យគេមានក្រុងហេប្រុន នៅស្រុកយូដា នឹងដំបន់នៅជាប់ជុំវិញ 56តែស្រែចំការនៃទីក្រុង នឹងភូមិនៅជាប់ជុំវិញ នោះបានឲ្យដល់កាលែប ជាកូនយេភូនេវិញ 57ហើយបានឲ្យទីក្រុងពំនាក់ទាំងប៉ុន្មាន ដល់ពួកកូនចៅអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា នឹងដំបន់នៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ នឹងដំបន់នៅជុំវិញ 58ក្រុងហូឡូន នឹងដំបន់នៅជុំវិញ ក្រុងដេបៀរ នឹងដំបន់នៅជុំវិញ 59ក្រុងអាសាន នឹងដំបន់នៅជុំវិញ ក្រុងបេត-សេមែស នឹងដំបន់នៅជុំវិញ 60ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា នឹងដំបន់នៅជុំវិញ ក្រុងអាលេមែត នឹងដំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត នឹងដំបន់នៅជុំវិញ ទីក្រុងសំរាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។
61ឯពួកកូនចៅកេហាត់ ដែលសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់ពូជអំបូរនោះ នោះតាមឆ្នោតបានឲ្យទីក្រុង១០ពីពូជអំបូរម៉ាន៉ាសេ១ចំហៀងដល់គេ 62ឯពួកកូនចៅគើសុនតាមគ្រួគេ នោះបានឲ្យទីក្រុង១៣ ពីពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី ហើយពីពូជអំបូរម៉ាន៉ាសេដែលនៅស្រុកបាសាន 63ចំណែកឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះតាមឆ្នោតបានឲ្យទីក្រុង១២ ពីពូជអំបូររូបេន កាឌ់ នឹងសាប់យូល៉ូន 64ពួកកូនចៅសាសន៍អ៊ីស្រាអែលបានឲ្យទីក្រុងទាំងនោះ ព្រមទាំងដំបន់នៅជុំវិញ ទៅពួកលេវី 65គេបានចែកទីក្រុងទាំងប៉ុន្មាន ដែលមានឈ្មោះកត់ទុកនេះដល់គេ ពីពូជអំបូរនៃកូនចៅយូដា កូនចៅស៊ីម្មាន នឹងកូនចៅបេនយ៉ាមីន ដោយចាប់ឆ្នោត។
66មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងពូជអំបូរអេប្រាអិមវិញ 67ទីក្រុងពំនាក់ទាំងប៉ុន្មាន ក៏បានឲ្យដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងដំបន់នៅជុំវិញ ក្រុងកេស៊ើរ នឹងដំបន់នៅជុំវិញ 68ក្រុងយ៉ុកមាម នឹងដំបន់នៅជុំវិញ ក្រុងបេត-ហូរ៉ុន នឹងដំបន់នៅជុំវិញ 69ក្រុងអាយ៉ាឡូន នឹងដំបន់នៅជុំវិញ ហើយក្រុងកាថ-រីម៉ូន នឹងដំបន់នៅជុំវិញ 70ហើយពីពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យក្រុងអាន់នើរ នឹងដំបន់នៅជុំវិញ ក្រុងប៊ីលាម នឹងដំបន់នៅជុំវិញ សំរាប់ពួកគ្រួកូនចៅកេហាត់ដែលសល់ដែរ។
71ឯពួកកូនចៅគើសុន នោះបានចែកឲ្យមានទីក្រុងរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន នឹងដំបន់នៅជុំវិញ ហើយក្រុងអាសថារ៉ូត នឹងដំបន់នៅជុំវិញ 72ហើយពីពូជអំបូរអ៊ីសាខារ ក៏ឲ្យក្រុងកេដេស នឹងដំបន់នៅជុំវិញ ក្រុងដាប្រាត នឹងដំបន់នៅជុំវិញ 73ក្រុងរ៉ាម៉ូត នឹងដំបន់នៅជុំវិញ ហើយក្រុងអានេម នឹងដំបន់នៅជុំវិញ 74ពីពូជអំបូរអេស៊ើរ ក៏ឲ្យក្រុងម៉ាសាល នឹងដំបន់នៅជុំវិញ ក្រុងអាប់ដូន នឹងដំបន់នៅជុំវិញ 75ក្រុងហ៊ូកូក នឹងដំបន់នៅជុំវិញ ហើយក្រុងរេហុប នឹងដំបន់នៅជុំវិញ 76ពីពូជអំបូរណែបថាលី ក៏ឲ្យក្រុងកេដេស នៅស្រុកកាលីឡេ នឹងដំបន់នៅជុំវិញក្រុងហាំម៉ូន នឹងដំបន់នៅជុំវិញ ហើយក្រុងគារយ៉ាថែម នឹងដំបន់នៅជុំវិញ។
77ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ នឹងដំបន់នៅជុំវិញ ក្រុងតាបោរ នឹងដំបន់នៅជុំវិញ 78នឹងខាងនាយទន្លេយ័រដាន់ ត្រង់ក្រុងយេរីខូរ គឺខាងកើតទន្លេនោះពីពូជអំបូររូបេន ក៏ឲ្យក្រុងបេស៊ើរ ដែលនៅទីរហោស្ថាន នឹងដំបន់នៅជុំវិញ ក្រុងយ៉ាហាស នឹងដំបន់នៅជុំវិញ 79ក្រុងក្តេម៉ូត នឹងដំបន់នៅជុំវិញ ហើយក្រុងមេផ្អាត នឹងដំបន់នៅជុំវិញ 80ពីពូជអំបូរកាឌ់ បានឲ្យក្រុងរ៉ាម៉ូតនៅស្រុកកាឡាត នឹងតំបន់នៅជុំវិញ ក្រុងម៉ាហាណែម នឹងដំបន់នៅជុំវិញ 81ក្រុងហែសបូន នឹងដំបន់នៅជុំវិញ ហើយក្រុងយ៉ាស៊ើរ នឹងដំបន់នៅជុំវិញ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.