គេក៏បរិភោគនៅចំពោះព្រះយេហូវ៉ា ដោយសេចក្ដីអំណរជាខ្លាំងនៅថ្ងៃនោះឯង។ រួចគេតាំងសាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ឡើងម្តងនេះទៀត ឲ្យធ្វើជាស្តេច ក៏ចាក់ប្រេងញែកទ្រង់ចេញ ថ្វាយដល់ព្រះយេហូវ៉ា ទុកជាអ្នកគ្រប់គ្រង ហើយសាដុកផង ឲ្យធ្វើជាសង្ឃ នោះសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ា ជាស្តេចជំនួសដាវីឌ ព្រះបិតាទ្រង់ ក៏ថ្កុំថ្កើងឡើង ហើយពួកអ៊ីស្រាអែលទាំងអស់បានស្តាប់បង្គាប់ទ្រង់ ចំណែកពួកអ្នកដែលជាកំពូលទាំងអស់ នឹងពួកខ្លាំងពូកែ ព្រមទាំងបុត្រាទាំងប៉ុន្មានរបស់ស្តេចដាវីឌ នោះក៏ចុះចូលនឹងស្តេចសាឡូម៉ូនទាំងអស់ដែរ ព្រះយេហូវ៉ាទ្រង់ក៏ដំកើងសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទានឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។ រីឯដាវីឌ ជាបុត្រអ៊ីសាយ ទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពេលវេលាដែលទ្រង់សោយរាជ្យលើគេ នោះរួមទាំងអស់បាន៤០ឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ រួចទ្រង់ក៏សុគតទៅបានព្រះជន្មវែងល្អ ហើយបានស្កប់ស្កល់នឹងព្រះជន្ម ទ្រព្យសម្បត្តិ នឹងកិត្តិយសផង នោះសាឡូម៉ូន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា រីឯកិច្ចការរបស់ស្តេចដាវីឌទាំងអស់ ចាប់តាំងពីដើម រហូតដល់ចុង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅរបស់សាំយូអែល ជាអ្នកមើលឆុត នឹងក្នុងសៀវភៅរបស់ហោរាណាថាន់ ហើយក្នុងសៀវភៅរបស់កាឌ់ ជាអ្នកមើលឆុតហើយ ព្រមទាំងរឿងពីរាជ្យ នឹងឥទ្ធានុភាពរបស់ទ្រង់ ពីជំនាន់ទ្រង់ នឹងពួកអ៊ីស្រាអែល ហើយអស់ទាំងរាជ្យរបស់នគរផ្សេងៗនោះផង។:៚
អាន ១ របាក្សត្រ 29
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ របាក្សត្រ 29:22-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ