មានសំឡេងមួយនិយាយថា៖ “ចូរស្រែកប្រកាសចុះ!”
ខ្ញុំក៏សួរថា៖ “តើខ្ញុំត្រូវស្រែកប្រកាសថាដូចម្ដេច?”។
“មនុស្សទាំងអស់ប្រៀបដូចជាស្មៅ
ហើយអស់ទាំងលម្អរបស់ពួកគេក៏ប្រៀបដូចជាផ្កានៅទីវាលដែរ។
ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ
ដោយព្រោះខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាបក់មកលើវា;
ប្រាកដមែន បណ្ដាជនជាស្មៅ។