អេសាយ 40:12-14
អេសាយ 40:12-14 GKHB
តើនរណាបានវាល់ទឹកទាំងឡាយដោយទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាម ព្រមទាំងដាក់ធូលីនៃផែនដីក្នុងរង្វាល់ ហើយថ្លឹងភ្នំទាំងឡាយដោយជញ្ជីង និងទីទួលនានាដោយត្រាជូ? តើនរណាបានស្ទង់ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា ឬធ្វើជាទីប្រឹក្សារបស់ព្រះអង្គដើម្បីបង្រៀនព្រះអង្គ? តើព្រះអង្គបានប្រឹក្សាជាមួយអ្នកណា? តើនរណាបានធ្វើឲ្យព្រះអង្គមានការយល់ច្បាស់ ហើយបង្រៀនព្រះអង្គក្នុងគន្លងនៃសេចក្ដីយុត្តិធម៌ ក៏បង្រៀនព្រះអង្គនូវចំណេះដឹង ព្រមទាំងធ្វើឲ្យព្រះអង្គស្គាល់ផ្លូវនៃការយល់ដឹង?

