ដូច្នេះ ដោយអុលឡោះប្រោសយើងឲ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្ដិភាពជាមួយនឹងអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងដែរ។ ព្រោះតែអាល់ម៉ាហ្សៀស និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់អុលឡោះ។