ខ្ញុំសូមបញ្ជាក់ប្រាប់អស់អ្នកដែលបានឮបន្ទូលនៃអុលឡោះ ថ្លែងទុកក្នុងគីតាបនេះថា បើនរណាម្នាក់បន្ថែមអ្វីមួយពីលើ អុលឡោះនឹងយកគ្រោះកាច ដែលមានរៀបរាប់ក្នុងគីតាបនេះ មកដាក់លើអ្នកនោះថែមទៀតផង ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីបន្ទូលនៃអុលឡោះ ដែលមានថ្លែងទុកក្នុងគីតាបនេះ អុលឡោះក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើ ដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនឲ្យគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងគីតាបនេះឡើយ។