ខគម្ពីរពេញនិយមពី វិវរណៈ 14

មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត ជា​ម៉ាឡា‌អ៊ីកាត់​ទី​បី មក​តាម​ក្រោយ ពោល​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន​នោះ និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ទទួល​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​អុលឡោះ ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ និង​នៅ​ចំពោះ​មុខ​របស់​កូន​ចៀម។ ផ្សែង​ភ្លើង​ដែល​ធ្វើ​ឲ្យ​គេ​រង‌ទុក្ខ​ទោស ហុយ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​បាន​ទទួល​សញ្ញា​សំគាល់​ឈ្មោះ​របស់​វា មុខ​ជា​ត្រូវ​វេទនា ទាំង​ថ្ងៃ​ទាំង​យប់ ឥត​ស្រាក‌ស្រាន្ដ​ឡើយ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង វិវរណៈ 14