ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលអុលឡោះសង្គ្រោះមនុស្សលោកហើយ ហើយអំណាច និងនគរនៃអុលឡោះជាម្ចាស់របស់យើង ព្រមទាំងអំណាចអាល់ម៉ាហ្សៀសរបស់ទ្រង់ក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខម្ចាស់របស់យើង។