វិវរណៈ 12:5-6 - Compare All Versions

វិវរណៈ 12:5-6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

នាង​សម្រាល​បាន​បុត្រ​មួយ​ដែល​ត្រូវ​កាន់​ ដំបង​ដែក ដឹក​នាំ​ជាតិ​សាសន៍​ទាំង​អស់ ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ឆក់​យក​បុត្រ​នោះ​ឡើង​ទៅ​ជា​មួយ​ព្រះអង្គ គឺ​នៅ​ជិត​បល្ល័ង្ក​របស់​ព្រះអង្គ។ រីឯ​ស្ត្រី​វិញ នាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក ដើម្បី​ឲ្យ​គេ​ទំនុក​បម្រុង​នាង​ក្នុង​អំឡុង​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ។

ចែក​រំលែក
វិវរណៈ 12 គខប

វិវរណៈ 12:5-6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

នាង​សំរាល​បាន​កូន​ប្រុស ដែល​ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ‌ទ្រង់​លើក​កូន​នាង​ទៅ​ឯ​ទ្រង់ នឹង​ដល់​បល្ល័ង្ក​ទ្រង់​វិញ រួច​ស្ត្រី​នោះ​ក៏​រត់​ទៅ​ឯ​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​ព្រះ​បាន​រៀប​កន្លែង​ឲ្យ​នាង ដើម្បី​នឹង​ចិញ្ចឹម​នាង​នៅ​ទី​នោះ អស់​រវាង​១២៦០​ថ្ងៃ។

ចែក​រំលែក
វិវរណៈ 12 ពគប

វិវរណៈ 12:5-6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

នាង​សម្រាល​បាន​កូន​ប្រុស ដែល​ត្រូវ​គ្រប់​គ្រង​លើ អស់​ទាំង​ជាតិ​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ​បាន​ឆក់​យក​កូន​របស់​នាង​ទៅ​ដល់​បល្ល័ង្ក​របស់​ព្រះ‌អង្គ រួច​ស្ត្រី​នោះ​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ឲ្យ​នាង ដើម្បី​ចិញ្ចឹម​នាង អស់​រយៈ​ពេល​មួយពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ។

ចែក​រំលែក
វិវរណៈ 12 គកស១៦