បន្ទាប់មក ណាពីយេរេមាមានប្រសាសន៍ទៅកាន់ណាពីហាណានាថា៖ «លោកហាណានាអើយ! សូមស្ដាប់ខ្ញុំសិន! អុលឡោះតាអាឡាមិនបានចាត់អ្នកឲ្យមកទេ! អ្នកនាំប្រជាជននេះឲ្យសង្ឃឹមលើពាក្យមិនពិត។ អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងបណ្ដេញអ្នកឲ្យចាកចេញពីផែនដី! ឆ្នាំនេះ អ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងអុលឡោះតាអាឡា»។