យេរេមា 28:15-16
យេរេមា 28:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហោរាយេរេមានិយាយទៅហោរាហាណានាថា៖ ហាណានាអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមិនបានចាត់អ្នកមកទេ គឺអ្នកនាំឲ្យសាសន៍នេះទុកចិត្តចំពោះពាក្យកុហកហើយ។ ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងបណ្តេញអ្នកឲ្យបាត់ចេញពីផែនដីទៅ គឺអ្នកនឹងត្រូវស្លាប់ក្នុងឆ្នាំនេះ ពីព្រោះអ្នកបានពោលសេចក្ដីបះបោរទាស់នឹងព្រះយេហូវ៉ា។
យេរេមា 28:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្យាការីយេរេមាមានប្រសាសន៍ទៅកាន់ព្យាការីហាណានាថា៖ «លោកហាណានាអើយ! សូមស្ដាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឲ្យមកទេ! លោកនាំប្រជាជននេះឲ្យសង្ឃឹមលើពាក្យមិនពិត។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្ដេញអ្នកឲ្យចាកចេញពីផែនដី! ឆ្នាំនេះ អ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។
យេរេមា 28:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចហោរាយេរេមានិយាយទៅហោរាហាណានាថា នែ ហាណានា ចូរស្តាប់ឥឡូវចុះ ព្រះយេហូវ៉ាមិនបានចាត់ប្រើអ្នកទេ គឺអ្នកនាំឲ្យសាសន៍នេះទុកចិត្តចំពោះសេចក្ដីកំភូតវិញ ហេតុនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងបណ្តេញឯងឲ្យបាត់ចេញពីផែនដីទៅ គឺឯងនឹងត្រូវស្លាប់ក្នុងឆ្នាំនេះ ពីព្រោះឯងបានពោលសេចក្ដីបះបោរទាស់នឹងព្រះយេហូវ៉ា