អុលឡោះតាអាឡាមានបន្ទូលថា៖
«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក
គឺស្ដេចមួយនាក់ដ៏សុចរិតកើតចេញពី
ពូជពង្សរបស់ទត។
ស្ដេចនោះនឹងគ្រងរាជ្យ
ប្រកបដោយប្រាជ្ញា
ព្រមទាំងគ្រប់គ្រងស្រុក
ដោយសុចរិត និងយុត្តិធម៌។
នៅរជ្ជកាលរបស់ស្តេចនោះ
ជនជាតិយូដានឹងទទួលការសង្គ្រោះ
ជនជាតិអ៊ីស្រអែលនឹងរស់យ៉ាងសុខសាន្ត។
គេជូននាមស្តេចនោះថា
“អុលឡោះតាអាឡាជាសេចក្ដីសុចរិតរបស់យើង”»។