យេរេមា 23:3-4 - Compare All Versions

យេរេមា 23:3-4 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

«យើង​នឹង​ប្រមូល​កូន​ចៀម​របស់​យើង ដែល​នៅ​សេស‌សល់​ពី​គ្រប់​ស្រុក ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​ទៅ នោះ​ឲ្យ​ត្រឡប់​មក​វិញ។ យើង​នឹង​កៀង​ពួក​គេ​ចូល​វាល​ស្មៅ​របស់​ខ្លួន ហើយ​ឲ្យ​ពួក​គេ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន យើង​នឹង​តែង‌តាំង​ពួក​គង្វាល​ឲ្យ​ដឹក​នាំ​ពួក​គេ ពេល​នោះ ចៀម​លែង​ភ័យ​ខ្លាច ឬ​ញ័រ​រន្ធត់​ទៀត​ឡើយ ហើយ​ក៏​គ្មាន​ចៀម​ណា​មួយ​បាត់​បង់​ដែរ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
យេរេមា 23 គខប

យេរេមា 23:3-4 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចំរើន​ឡើង អញ​នឹង​តាំង​អ្នក​គង្វាល​លើ​គេ​ដែល​នឹង​ឃ្វាល​គេ គ្រា​នោះគេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់‌បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
យេរេមា 23 ពគប

យេរេមា 23:3-4 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

បន្ទាប់​មក យើង​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​យើង ចេញ​ពី​គ្រប់​ស្រុក ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចម្រើន​ឡើង។ យើង​នឹង​តាំង​គង្វាល​លើ​គេ ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់‌បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
យេរេមា 23 គកស១៦