ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកកាន់យូសុះថា៖ «ឪពុក និងបងប្អូនរបស់អ្នកបានមកជួបជុំនឹងអ្នកហើយ។ អ្នកគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលស្រាប់ ដូច្នេះ សុំអ្នកចាត់ចែងឲ្យឪពុក និងបងប្អូនអ្នក តាំងទីលំនៅ លើទឹកដីមួយកន្លែងដ៏ល្អជាងគេ សុំឲ្យពួកគេទៅរស់នៅក្នុងតំបន់កូសែនចុះ។ ក្នុងចំណោមពួកគេ ប្រសិនបើអ្នកឃើញនរណាមានសមត្ថភាព សុំតែងតាំងគេឲ្យមើលខុសត្រូវលើហ្វូងសត្វរបស់យើងផ្ទាល់ផង»។