បន្ទាប់មក អុលឡោះតាអាឡាបានឆ្លងកាត់ពីមុខម៉ូសា ទាំងប្រកាសថា៖ «អុលឡោះតាអាឡា ជាម្ចាស់ប្រកបដោយចិត្តអាណិតអាសូរ និងប្រណីសន្តោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្តមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។ អុលឡោះសំដែងចិត្តមេត្តាករុណា រហូតដល់មួយពាន់ដំណ ទ្រង់តែងតែអត់ទោស ចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែទ្រង់មិនចាត់ទុកអ្នកមានកំហុសថា ជាជនស្លូតត្រង់ឡើយ។ អ្នកដែលធ្វើខុស ទ្រង់ដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។