សេរី‌ភាព 34:6-7

សេរី‌ភាព 34:6-7 អគត

បន្ទាប់​មក អុលឡោះ‌តាអាឡា​បាន​ឆ្លង​កាត់​ពី​មុខ​ម៉ូសា ទាំង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ និង​ប្រណី​សន្តោស ទ្រង់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ស្មោះ​ស្ម័គ្រ​ជា​និច្ច។ អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ទ្រង់​តែង​តែ​អត់​ទោស ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ទ្រង់​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ដែល​ធ្វើ​ខុស ទ្រង់​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។

អាន សេរី‌ភាព 34