ខគម្ពីរពេញនិយមពី សេរី‌ភាព 16

ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «កាល​នៅ​ស្រុក​អេស៊ីប ពួក​យើង​ធ្លាប់​អង្គុយ​ជុំ​វិញ​ឆ្នាំង​ដែល​មាន​សាច់ និង​មាន​អាហារ​ដ៏​បរិបូណ៌! ប្រសិន​បើអុលឡោះ‌តាអាឡា​ប្រហារ​ពួក​យើង​នៅ​ទី​នោះ ប្រសើរ​ជាង​ឲ្យ​អ្នក​ទាំង​ពីរ​នាំ​ពួក​យើង​ទាំង​អស់​គ្នា មក​ស្លាប់​ដោយ​អត់​ឃ្លាន​ក្នុង​វាល​រហោ‌ស្ថាន​នេះ!»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​ផ្តល់​អាហារ​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សម្រាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ​យើង​នឹង​ល្បងល​មើល​ចិត្ត​ប្រជា‌ជន ដើម្បី​ឲ្យ​ដឹង​ថា គេ​គោរព​ហ៊ូកុំ​របស់​យើង​ឬ​ទេ?

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សេរី‌ភាព 16