ហេតុនេះហើយបានជាអុលឡោះជាអម្ចាស់មានបន្ទូលថាៈ
«ចូរចេញពីចំណោមអ្នកទាំងនោះ
ហើយញែកខ្លួនចេញឲ្យដាច់ពីពួកគេ
កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធឡើយ
នោះយើងនឹងទទួលអ្នករាល់គ្នា
យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា
ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី
របស់យើងដែរ»។
នេះជាបន្ទូលរបស់អុលឡោះជាអម្ចាស់
ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ។