ការទាំងនេះកើតមកពីអុលឡោះ ដែលសំរុះសំរួលយើងឲ្យជានានឹងអុលឡោះវិញ ដោយសារអាល់ម៉ាហ្សៀស ហើយប្រទានឲ្យយើងមានមុខងារសំរុះសំរួលមនុស្សម្នាឲ្យជានានឹងអុលឡោះវិញដែរ។ នៅក្នុងអាល់ម៉ាហ្សៀស អុលឡោះបានសំរុះសំរួលមនុស្សលោកឲ្យជានានឹងទ្រង់ ដោយមិនប្រកាន់ទោសគេឡើយ។ អុលឡោះក៏ដាក់បន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។