1
១យ៉ូហាន 5:14
អាល់គីតាប
អគត
ហេតុនេះហើយបានជាយើងមានចិត្ដរឹងប៉ឹងនៅចំពោះទ្រង់ គឺថា ប្រសិនបើយើងសូមអ្វី ស្របតាមបំណងរបស់ទ្រង់ នោះទ្រង់នឹងស្តាប់យើងជាមិនខាន។
ប្រៀបធៀប
រុករក ១យ៉ូហាន 5:14
2
១យ៉ូហាន 5:15
បើយើងដឹងថាទ្រង់ស្តាប់យើង ទោះបីយើងសូមអ្វីពីទ្រង់ក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងសូមនោះរួចហើយ។
រុករក ១យ៉ូហាន 5:15
3
១យ៉ូហាន 5:3-4
យើងមានសេចក្ដីស្រឡាញ់របស់អុលឡោះក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមហ៊ូកុំទាំងប៉ុន្មាន។ ហ៊ូកុំរបស់ទ្រង់មិនតឹងតែងទេ ព្រោះអស់អ្នកដែលកើតមកពីអុលឡោះ សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។
រុករក ១យ៉ូហាន 5:3-4
4
១យ៉ូហាន 5:12
អ្នកណាមានបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានបុត្រារបស់អុលឡោះទេ អ្នកនោះគ្មានជីវិតនេះឡើយ។
រុករក ១យ៉ូហាន 5:12
5
១យ៉ូហាន 5:13
ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើនាមបុត្រារបស់អុលឡោះ មានជីវិតអស់កល្បជានិច្ចហើយ។
រុករក ១យ៉ូហាន 5:13
6
១យ៉ូហាន 5:18
យើងដឹងហើយថា អ្នកកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបឡើយ ដ្បិតបុត្រាដែលកើតពីអុលឡោះមក ការពារអ្នកនោះ ហើយអ៊ីព្លេសកំណាចពុំអាចយាយីគេបានឡើយ។
រុករក ១យ៉ូហាន 5:18
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ