កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានរសអុលឡោះនៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឲ្យដឹងថា រសនេះមកពីអុលឡោះមែនឬយ៉ាងណា ដ្បិតមានណាពីក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។ បងប្អូនអាចស្គាល់រសរបស់អុលឡោះបាននៅត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា អ៊ីសាអាល់ម៉ាហ្សៀសបានមកកើតជាមនុស្ស អ្នកនោះមានរសអុលឡោះមកពីអុលឡោះមែន